រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ វិជ្ជាជីវៈសារព័ត៌មាន គឺជាខែលការពារសន្តិសុខជាតិក្នុងយុគសម័យថ្មី

សង្គម​ និង​សេដ្ឋកិច្ច

លោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងបរិបទនៃយុគសម័យឌីជីថល សេរីភាពសារព័ត៌មានគឺការចូលរួមក្នុងការលើកកម្ពស់សន្តិសុខព័ត៌មានដែលចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ដើម្បីរួមចំណែកដល់ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។

នាឱកាសនោះផងដែរ លោក នេត្រ ភត្រា ក៏បានសង្កត់ធ្ងន់ថា បើទោះបីការអនុវត្តការងារសារព័ត៌មាន បានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសជួបវិបត្តិដោយសារការឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ក៏លំហសេរីភាព និងបរិយាកាសសម្រាប់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានា និងបន្តលើកកម្ពស់នៅក្នុងក្របខណ្ឌនៃការគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ដើម្បីលើកកម្ពស់ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាពរវាងសេរីភាព និងស្ថិរភាពសង្គម៕