ស្ថាប័នជំនាញ កំពុងជំរុញគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ទៅពញាក្រែក

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នជំនាញ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានកិច្ចប្រជុំប្រកាសសមាសភាពអង្គភាពគ្រប់គ្រង ដើម្បីជំរុញគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពី ស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវ ជាតិលេខ៧) ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដោយមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ជានាយករងគម្រោង សមាជិក-សមាជិកាគម្រោង និងមន្ទីរពាក់ព័ន្ធក្រោឱវាទក្រសួង។

សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (Project Management Unit – PMU) សម្រាប់ការសាងសង់ផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ពញាក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដែលជាជំហានដ៏សំខាន់មួយក្នុងការចាប់ផ្តើមគម្រោងក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពលការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភូមិភាគឦសាន៕ អត្ថបទ៖ហ្សាលីន