រដ្ឋាភិបាល ​​ជំរុញការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ក្នុងវិស័យសំណងនៅទូទាំងប្រទេស

សង្គម​ និង​សេដ្ឋកិច្ច

រាជររដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរួមគា្នផ្សព្វផ្សាយអំពី “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេសឱ្យកាន់តែទូលំទូលាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលាផ្សព្វផ្សាយនេះ បានធ្វើឡើងកាលកាលរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.)  លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ដ.ន.ស. និង ក.ប.ទ. និងមន្រ្តីជំនាញនៃក្រសួងទាំងពីរ តំណាងប្រតិបត្តិករទូរគមនាគមន៍ និងវិស័យឯកជនប្រមាណ ៣៦០រូប នៅទីស្ដីការ ដ.ន.ស.។

រដ្ឋាភិបាល ជំរុញការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស គឺនឹងធ្វើឡើងតាមរយៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត”។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមរយៈការសាង់សង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទូទាំងប្រទេស រួមមានស្ថានីយអង់តែនទូរសព្ទ ស្ថានីយអង់តែនក្នុងអគារ និងបណ្ដាញខ្សែកាបអុបទិក។ សិក្ខាសាលាថ្ងៃនេះ នឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌតម្រូវនិងបទដ្ឋានបច្ចេកទេសនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅទីប្រជុំជន តំបន់លំនៅឋាន អគារសហកម្មសិទ្ធិ អគារពាណិជ្ជកម្ម អគារផ្សាទំនើប តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឬសំណង់ប្រហាក់ប្រហែលផ្សេងទៀត។

ជាមួយគ្នានេះដែរ លោក ក៏បានលើកឡើងអំពីការចាប់យកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអាទិ៍ ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh លើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការរៀបចំប្រព័ន្ធអាសយដ្ឋាន ជាដើម។

សូមជម្រាបដែរថា តាមរយៈសិក្ខាសាលាខាងលើ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់អំពីការផ្តល់កិច្ចសហការជាមួយ ក.ប.ទ. ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍តាមរយៈការដាក់លក្ខខណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេស ក្នុងលិខិតអនុញ្ញាតសាងសង់ សំដៅសម្រេចបានគោលដៅនៃការពង្រឹងសេវាទូរគមនាគមន៍កាន់តែមានគុណភាពប្រសើរឡើង។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសារសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តី ក.ប.ទ. ចំពោះសមិទ្ធផលជាសារវន្តនៃវិស័យឌីជីថល៕ អត្ថបទ៖ហ្សាលីន