CDC ជំរុញធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីការវិយោគលើវិស័យសក្តានុពលរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ពិសេសលើវិស័យសក្តានុពល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយប្រតិភូនៃស្ថាប័ន Enterprise Singapore ដឹកនាំដោយ លោក G. Jayakrishnan នាយកគ្រប់គ្រងទទួលបន្ទុកទីផ្សារអាស៊ីអាគ្នេយ៍ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីសិង្ហបុរីមកកម្ពុជា។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការ បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដែលមានលក្ខណៈអនុគ្រោះ, បត់បែន, និងផ្ដល់នូវឧត្តមភាពប្រកួតប្រជែងខ្ពស់សម្រាប់វិនិយោគិនបរទេស។ បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឱ្យភាគី Enterprise Singapore បន្តតួនាទីជាស្ពានចម្លងក្នុងការជំរុញវិនិយោគិន និងធុរជនសិង្ហបុរី ឱ្យមកច្បាមយកកាលានុវត្តភាពពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមានកៅស៊ូ, ស្វាយចន្ទី, និងឧស្សាហកម្មឈើដាំ ដើម្បីបង្កើតខ្សែច្រវាក់តម្លៃបន្ថែម និងបង្កើនការនាំចេញទៅកាន់ទីផ្សារតំបន់ និងសកលលោក។

ជាការឆ្លើយតប លោក G. Jayakrishnan បានទទួលយកនូវសំណើរបស់ភាគីកម្ពុជាក្នុងការបន្តផ្សព្វផ្សាយ និងជំរុញឱ្យធុរជនសិង្ហបុរីមកសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងវិស័យសក្តានុពលដទៃទៀត។ ជាមួយគ្នានេះ លោកមានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងបន្តផ្តល់នូវកិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅដល់វិនិយោគិនសិង្ហបុរី៕ អត្ថបទ៖ហ្សាលីន