ធុញថប់មិនដឹងទៅណា ! តស់ចុងសប្តាហ៍នេះសប្បាយជាមួយ DAZZ CHARITY CONCERT នៅស្រុកបាធាយ

សង្គម​ និង​សេដ្ឋកិច្ច

ធុញថប់មិនដឹងទៅណាមែនទេ ? តស់ ! ចុងសប្តាហ៍នេះណាត់ជួបគ្នានៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទាំងអស់គ្នា ដោយជួបកំពូលតារាចម្រៀងនៅក្នុងដួងចិត្តអ្នក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានធ្វើដំណើរទៅដល់ទឹកដីខេត្ត កំពង់ចាម ហើយ លើកនេះ DAZZ CHARITY CONCERT ធានាថា បងប្អូន ច្បាស់ជាសប្បាយរីករាយជាក់ជាមិនខាន ពីព្រោះកំពួលតារាចម្រៀងល្បីៗជាច្រើនរូបនឹងទៅអង្រួញឆាតន្រ្តី DAZZ CHARITY CONCERT ឱ្យកក្រើកជាថ្មីម្តងទៀត ។

នៅថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដូចជាកំពូលតារាចម្រៀង ព្រាប សុវត្ថិ , ខាន់ ជេមស៌ , សុវត្ថិ មុនីវណ្ណ , សុត្ថិ សិរីវុឌ្ឍ និងតារាចម្រៀងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២២០៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខេម , គូម៉ា , កញ្ញា ហ៊ិន លីដា និងតារាចម្រៀងផ្សេងៗទៀត ។ មិនថាការសម្តែង បទចម្រៀង និងស្ទាយនៃការតុបតែងខ្លួនរបស់តារាចម្រៀងទាំងអស់ សុទ្ធតែថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍ ។

ចំពោះពុកម៉ែបងប្អូនដែលបំពេញការងារពេញមួយសប្តាហ៍ ច្បាស់ជាមានអារម្មណ៍ហត់នឿយ និងធុយថប់ជាក់ជាមិនខាន ដើម្បីរសាយនូវទុក្ខកង្វល់យើងសូមណែនាំពុកម៉ែបងប្អូនចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ឱ្យបានច្រើនកុះករ ពីព្រោះ DAZZ CHARITY CONCERT មានកម្មវិធីពិសេសៗជាច្រើនដើម្បីចែករំលែកនូវភាពរីករាយជួនពុកម៉ែបងប្អូន ។

រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីរាំលេងកម្សាន្តជុំគ្នា ព្រមទាំងបានជួបជាមួយ Idol ផ្ទាល់ ។ សម្រាប់ការចូលរួមគឺដោយសេរី មិនមានទិញសំបុត្រឡើយ ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ថាមពលនៃសម្លេងខ្មែរតែមួយ ៕