ក្រុមហ៊ុនមួយ ចែករំលែកបទពិសោធរៀបចំការនិទានរឿងតាមស្តង់ដាអន្តរជាតិ ដើម្បីបន្ថែមតម្លៃដល់គោលដៅទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន Narrowcasters បានចែករំលែកបទពិសោធពីការនិទានសាច់រឿងភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបពីគោលដៅទេសចរណ៍កម្ពុជាឱ្យប្រកបដោយគុណភាពខ្ពស់ និងជាស្តង់ដាអន្តរជាតិដើម្បីជាតម្លៃបន្ថែម។ នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកស្រី Penelope Street ស្ថាបនិក និងនាយិកាក្រុមហ៊ុន Narrowcasters កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដ៏សំខាន់នេះ ភាគីក្រុមហ៊ុន Narrowcasters បានលើកឡើងអំពីបទពិសោធការងាររបស់ខ្លួនក្នុងការរៀបចំនិទានសាច់រឿងពីគោលដៅទេសចរណ៍ល្បីៗ នៅបណ្តាប្រទេសជាច្រើន រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ អស់រយៈពេលជាង១៥ឆ្នាំ កន្លងមក  និងវប្បធម៌កម្ពុជា។

ក្រុមហ៊ុន ក៏បានចែករំលែកពីបទពិសោធរៀបចំការនិទានរឿងតាមស្តង់ដាអន្តរជាតិ (International Standard of Storytelling Experience) ដើម្បីបន្ថែមតម្លៃដល់គោលដៅទេសចរណ៍កម្ពុជា តាមរយៈការបកស្រាយពហុភាសា និងការបង្កើតបទពិសោធទេសចរណ៍ដែលកាន់តែទាក់ទាញ និងមានអត្ថន័យសម្រាប់ភ្ញៀវទេសចរ។

លោក ហួត ហាក់ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចែករំលែកនូវបទពិសោធដ៏ល្អរបស់ក្រុមហ៊ុនដែលជាការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ដែលអាចរួមចំណែកលើកកម្ពស់ភាពទាក់ទាញ និងជាតម្លៃបន្ថែមរបស់គោលដៅទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិ៕