៤ខែដំបូងឆ្នាំនេះ ទំនិញថៃចូលមកកម្ពុជាបន្ដធ្លាក់ចុះជាង ៤០%

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៦នេះ ទំនិញថៃដែលនាំចូលមកកម្ពុជា បន្ដការធ្លាក់ចុះប្រមាណជាង ៤០ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ពោលចាប់ពីខែមករា ដល់ខែមេសា ការនាំចូលទំនិញថៃ ចូលមកកម្ពុជា ក្នុងទំហំទឹកប្រាក់​ប្រមាណ៦៩០លានដុល្លារ ធ្លាក់ចុះ៤០.៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥ មានរហូតដល់ ១,១៦៦លានដុល្លារ។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ ប្រទេសថៃបានទិញទំនិញពីប្រទេសកម្ពុជា ដើម្បីឲ្យយកទៅប្រើប្រាស់ ក្នុងទំហំទឹកប្រាក់ប្រមាណ ២៣៤លានដុល្លារ បើធៀបនឹងឆ្នាំ២០២៥ មានចំនួនប្រមាណ ៣២៧លានដុល្លារ៕