កំណត់ត្រាប្រវត្តិសាស្ត្រថ្មី! JETOUR វាយលុកទីផ្សារសកល លក់ដាច់លើសពី ២លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៧ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

ដោយសារតែកត្តាតម្លៃ បច្ចេកវិទ្យា និងសមត្ថភាពដ៏លេចធ្លោ រថយន្តចិនកំពុងដណ្តើមបានចំណែកទីផ្សារយ៉ាងធំទូលាយនៅលើសកលលោក។ ក្នុងចំណោមនោះ JETOUR គឺជាប្រេនដ៏លេចធ្លោជាងគេ ដែលកំពុងមានសន្ទុះគាំទ្រយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនានា រួមទាំងកម្ពុជា។ ត្រឹមតែរយៈពេល ៧ឆ្នាំប៉ុណ្ណោះ JETOUR បានក្តោបក្តាប់ទីផ្សារបានជាង ១០០ ប្រទេស និងក្លាយជាក្រុមហ៊ុនចិនតែមួយគត់ ដែលមានកំណើនការលក់លឿនបំផុត រហូតដល់ទៅជាង ២លានគ្រឿង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

JETOUR បានចាប់ផ្តើមក្នុងការប្រកួតវិស័យផលិតរថយន្តដំបូងក្នុងខែសីហា ឆ្នាំ​2018​ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាក្នុងការលក់ ប្រចាំខែលើសពី 10,000គ្រឿង។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ2020 ការលក់បានហក់ឡើងដល់ 200,000គ្រឿង និងកើនឡើងទ្វេដងក្នុង រយៈពេលត្រឹមតែមួយឆ្នាំកន្លះ។ សន្ទុះនៃការលក់នៅតែបន្តកើនឡើងជាលំដាប់រហូតដល់ 1លាន គ្រឿងនៅដើមឆ្នាំ 2024 និងការបំបែក កំណត់ត្រាជាក្រុមហ៊ុនចិនតែមួយគត់ ដែលសម្រេចបានការលក់ច្រើនជាង 2លានគ្រឿងក្នុងរយៈពេលដ៏ខ្លីត្រឹមតែ 86ខែ។ នេះជាសញ្ញា បញ្ជាក់ថា JETOUR មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្តើមយកទីផ្សារអ្នកប្រើប្រាស់លឿនជាងគេក្នុងចំណោមដៃគូប្រកួតប្រជែង។

មកទល់បច្ចុប្បន្ន JETOUR បន្តជម្រុញសក្តានុពលជុំវិញប្រទេសជាដៃគូចំនួន 100 និងមានទីតាំងចែកចាយសរុបច្រើន ជាង2,000 កន្លែង ទូទាំងតំបន់មជ្ឈឹមបូព៌ា អាមេរិកកណ្តាល អាមេរិកខាងត្បូង អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក និងអ៊ឺរ៉ុប ជាពិសេស ត្តមាន JETOUR នៅក្នុង ប្រទេសកម្ពុជា។ ស្របតាមយុទ្ធសាស្ត្រ “Travel+” JETOUR បានពង្រីកវិសាលភាពខ្សែផលិតកម្មរបស់ខ្លួនពីរថយន្តទំនើប SUV លក្ខណៈគ្រួសារ រហូតដល់រថយន្តបែបផ្សងព្រេង Off-road និងរថយន្តកម្រិតអភិជនដូចជា G700 ជាពិសេសរបត់ថ្មីនៃការឈានជើង ចូលទីផ្សារ Hybrid ជាមួយ PHEV។

បើក្រឡេកមកមើលទីផ្សារប្រទេសកម្ពុជាវិញ JETOUR កំពុងមានសន្ទុះនៃការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែល JETOUR Cambodia ត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN CAMBODIA។ ក្រុមហ៊ុនបានដាក់លក់នូវម៉ូឌែលពេញនិយមជាច្រើនដូចជា៖

  • ប្រភេទរថយន្តសាំង (ICE): Jetour X50, Jetour Dashing (Premium & Eco), Jetour X70 Plus, Jetour X70E, Jetour T1 និង Jetour T2។
  • ប្រភេទរថយន្តអគ្គិសនីលាយសាំង (PHEV): Jetour T1 PHEV, Jetour T2 PHEV (មានជម្រើស 2WD និង 4WD) និង Jetour G700។

រាល់រថយន្តទាំងអស់ដែលចែកចាយដោយក្រុមហ៊ុន និងសាខាចែកចាយបន្តផ្លូវការ សុទ្ធតែទទួលបានការធានាគុណភាពយ៉ាងត្រឹមត្រូវទៅលើម៉ាស៊ីន និងអាគុយ។ បន្ថែមពីនេះ លោកអ្នកក៏នឹងទទួលបាននូវសេវាកម្មថែទាំយ៉ាងយកចិត្តទុកដាក់ ការផ្លាស់ប្តូរគ្រឿងបន្លាស់ពីរោងចក្រផ្ទាល់ ព្រមទាំងការពិនិត្យនិងជួសជុលដោយក្រុមបច្ចេកទេសដែលមានជំនាញច្បាស់លាស់។ ទាំងអស់នេះ នឹងធ្វើឱ្យការបើកបរ និងការប្រើប្រាស់រថយន្តរបស់លោកអ្នកកាន់តែមានភាពរលូន ទំនុកចិត្តខ្ពស់ និងគ្មានក្តីបារម្ភឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ ទំនង៖ 017 713 713។