លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការនៃ «វេទិកាសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទីក្រុងសម្ព័ន្ធមេត្រីភាព RCEP លើកទី៣» (2026 RCEP local governments and friendship cities cooperation forum) ដែលប្រព្រឹត្តទៅនៅទីក្រុងហ័ងសាន ខេត្តអានហួយ សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

វេទិកានេះ ផ្តោតជាចម្បងលើប្រធានបទ «សហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍរួមគ្នា» ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មបៃតង និងការទូតថ្នាក់ក្រោមជាតិ ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនក្នុងតំបន់ RCEP ទាំងមូល។
សូមបញ្ជាក់ថា វេទិកាអន្តរជាតិនេះ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច។ កម្មវិធីនេះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ ដល់ដៃគូសហការ។ បន្ថែមពីនេះ វាក៏ជួយបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជនរស់នៅក្នុងតំបន់ RCEP ទាំងមូលផងដែរ៕





