ក្រសួងរៀបចំដែនដី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៨២បណ្ណ ជូនម្ចាស់ផ្ទះល្វែង ដែលបានស្នើសុំសេវាសាធារណៈរហ័ស

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រគល់វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុចំនួន ៨២បណ្ណ ជូនម្ចាស់ផ្ទះល្វែង ឡេង ឈុន ដែលបានស្នើសុំសេវាសាធារណៈរហ័ស (Express Public Service) លើសេវាបំបែកក្បាលដីដោយមិនផ្ទេរកម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុចំនួន ៨២បណ្ណ ជូនទៅកាន់ម្ចាស់ផ្ទះល្វែង ឡេង ឈុន ដោយផ្ទាល់ នៅទីស្តីការក្រសួង។

សូមជម្រាបថា សេវាសាធារណៈរហ័ស គឺជាវិធានថ្មី ដើម្បីសម្រួលនិងពន្លឿនការចុះបញ្ជីចេញវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុឱ្យបានរហ័ស ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ និងធុរជន ដែលមានតម្រូវការ​ប្រើប្រាស់សេវាសាធារណៈរហ័សលើសេវាសុរិយោដីប្រកបដោយប្រសិទ្ធភាព៕