គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន អញ្ជើញទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ

សង្គម​ និង​សេដ្ឋកិច្ច

គណៈប្រតិភូជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្រ្វង់កូហ្វូន ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញទស្សនាប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាផងដែរ។ បើតាមការបញ្ជាក់ឱ្យដឹង ដំណើរទស្សនិកច្ចនេះ បានអនុញ្ញាតឱ្យគណៈប្រតិភូបានឈ្វេងយល់អំពីប្រវត្តិសាស្រ្ត សិល្បៈ និងស្ថាបត្យកម្មដ៏អស្ចារ្យនៃរមណីយដ្ឋានអង្គរ ព្រមទាំងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាផងដែរ៕