បើទោះបីប្រទេសកម្ពុជា និងបណ្តាលប្រទសជិតខាង បាននឹងកំពុងប្រឈមជាមួយវិបត្តិរោគរាតត្បាតកូវីដ១៩ យ៉ាងណាក៏ដោយ។ ក្នុងរយៈពេលជិតបីខែដើមឆ្នាំ២០២១ ខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង បានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញទៅកាន់ប្រទេសជិតខាងក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ មានដូចជា៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង។ នេះបើតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
![May be an image of 1 person, fruit and outdoors](https://z-p3-scontent.fpnh16-1.fna.fbcdn.net/v/t1.0-9/165092174_3717898701598336_2426817268216209008_o.jpg?_nc_cat=107&ccb=1-3&_nc_sid=730e14&_nc_eui2=AeGTpvN-MMr50Fr9wXQx7eeV57vFqX2hzbLnu8WpfaHNsvOKofO8L007RPS1hOg7gPdrYQMWxS1J8QvWqvWU4OFi&_nc_ohc=idv82UxDb5MAX-FgKHZ&_nc_ht=z-p3-scontent.fpnh16-1.fna&oh=8a727452ae73451e8fd0fc30a7601cb4&oe=60868D31)
ការនាំចេញផលិតផលកសិកម្មក្នុងខេត្តរតនគីរី មានដូចជា៖ ចេកអំបូងលឿង: ២៥ ៥៦០ តោន ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន ម្នាស់ស្រស់: ៥៩២ តោន គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន ស្វាយកែវរមៀតស្រស់: ៦៣៧ តោន ក្រូចថ្លុង: ៧៧ តោន និងខ្នុរ: ២៤៨ តោន។ ចំពោះខេត្តតាកែវ ការនាំចេញរួមមាន៖ ស្រូវ: ២០៦ ១៦២ តោន ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន។ ដោយឡែក ខេត្តកំពតវិញ ស្រូវ ៥៩ ៧១០ តោន និងខេត្តបាត់ដំបង ដំឡូងមីស្រស់: ១១១ ៨២០ តោន ផ្លែស្វាយស្រស់: ១ ៥៤៣ តោន។
![May be an image of standing and outdoors](https://z-p3-scontent.fpnh16-1.fna.fbcdn.net/v/t1.0-9/165530467_3717900694931470_1248357422082343416_n.jpg?_nc_cat=103&ccb=1-3&_nc_sid=730e14&_nc_eui2=AeHsvLfEQehDpTVdJkLqDyHPIqXzObaqFOEipfM5tqoU4YhWVkxUJitKaEqSRMu6G2eJTNisWgNWx_oFLcqI8W2F&_nc_ohc=KjVFWhuOp5IAX8JaXrA&_nc_ht=z-p3-scontent.fpnh16-1.fna&oh=d7f998bc40cbb16d0bf2cb6417a9ef51&oe=6088C48B)
គួររម្លឹកថា តាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា៖ ខេត្តស្វាយរៀងបាននាំចេញកសិផល មានជាអាទិ៍ដូចជា៖ ស្រូវចម្រុះ ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន ២ ២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦ ១៥៩តោន និងអំពៅស្ក ១៤៦ ០៤១តោន។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩ ៣៤០ តោន។ ចំពោះមធ្យោបាយដឹក ជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន៕