រដ្ឋបាលគយចិន នឹងខិតខំជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមបំណាច់ត្រីមាសឆ្នាំ២០២៦, ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ទំហំពាណិជ្ជកម្មកម្ពុជា- ចិន មានកំណើនគួរឱ្យកត់សម្គាល់ ខណៈរដ្ឋបាលគយចិនថា នឹងខិតខំជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀតផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Sun Meijun រដ្ឋមន្រ្តី នៃអគ្គរដ្ឋបាលគយចិន កាលថ្ងៃទី ៣ មិថុនា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានជម្រាបអំពីស្ថានភាពសង្គម- សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការ ចាំបាច់ ធានាចីរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាជាដើម ។ ក្នុងនោះ, គិតត្រឹមបំណាច់ ត្រីមាសឆ្នាំ ២០២៦, ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា- ចិន មានកំណើនគួរឱ្យកត់សម្គាល់ ។

ទន្ទឹមគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រីរដ្ឋបាលគយចិន ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំ ចេញផលិតផលកសិកម្ម ដូចជាចេក និងធុរេនពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជា ពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូ- និក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលនិងផល ប្រយោជន៍រួមគ្នា ក្នុងការពន្លឿននិងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។

សូមជម្រាបដែរថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមកពីភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារ និយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្ម សេដ្ឋកិច្ច-សង្គម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ជាដើម៕អត្ថបទ៖ហ្សាលីន