ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ជំហានទី២ ទំហំ ១១ហិកតា គ្រោងដាក់ប្រើប្រាស់នៅឆ្នាំ២០៤០

សង្គម​ និង​សេដ្ឋកិច្ច

រហូតដល់ឆ្នាំ២០៤០ ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ បានផ្ដល់ប្រយោជន៍យ៉ាងច្រើន ខណៈគម្រោងនេះ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៤០ ខាងមុខផងដែរ។នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសកាលពថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ បានឱ្យដឹងបន្តថា ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ បានផ្ដល់ប្រយោជន៍យ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុស្តជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។

ទន្ទឹមនឹងនេះប្រសិនយើងមានបរិស្ថានប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ បង្កើនប្រាក់ចំណូល និងធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍជឿនលឿន។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២នេះ បានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕ អត្ថបទ៖ហ្សាលីន