រដ្ឋមន្រ្ដីក្រសួងការពារជាតិ បញ្ជាក់ជំហរជាថ្មី ប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្ដី ទៀ សីហា រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានបញ្ជាក់ជំហរកម្ពុជាជាថ្មីម្ដងទៀត គឺ ប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាជាមួយប្រទេសថៃដោយសន្តិវិធី។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ពីឧបនាយករដ្ឋមន្រ្ដី ទៀ សីហា ការឆ្លើយតបនេះធ្វើឡើងក្រោយពេលដែលឯកឧត្ដមកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ទៀ សីហា បញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។

ទន្ទឹមនឹងនេះ កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕