ហាងទំនិញវីងសប និងហាង K’FAE បើកសម្ពោធជាផ្លូវការនៅគម្រោងមេគង្គ​ស៊ីធីនៃបុរី មេគង្គ លែន

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ហាងទំនិញ វីងសប និងហាងK’FAE បានបើកសម្ពោធសាខាថ្មី មេគង្គ លែន ៦A ជាផ្លូវការនៅគម្រោង​ មេគង្គ ស៊ីធី នៃ បុរី មេគង្គ លែន ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ៦A នាំមកនូវបទពិសោធទិញទំនិញប្រចាំថ្ងៃកាន់តែរហ័ស រលូន និងងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធជាផ្លូវការដ៏ធំនេះ មានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន គ្រុប, លោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មលក់រាយរបស់ហាងទំនិញ Wingshop និងហាង K’FAE, លោកស្រី ឌឿន ច័ន្ទបុប្ផា ម្ចាស់វីងសប សាខា មេគង្គ លែន ៦A, លោក ឆេង សុច័ន្ទណាវង្ស ជំនួយការ អគ្គនាយក បុរី មេគង្គ លែន ព្រមទាំងមានការចូលរួមពី ដៃគូអាជីវកម្មអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូប។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ការបើកដំណើរការ ហាងទំនិញវីងសប និងហាង K’FAE សាខា មេគង្គ លែន ៦A គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលបង្កើតឡើងដោយសហគ្រិនខ្មែរសុទ្ធសាធ ១០០% ដែលជាមោទនភាពជាតិយើង ក្នុងការផ្គត់ផ្គង់នូវទំនិញប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែប ដែលមានផលិតផលភាគច្រើនបំផុតជាផលិតរបស់ខ្មែរផលិតក្នុងស្រុក និងនាំចូលពីបរទេស ដែលមានគុណភាពខ្ពស់ ព្រមទាំងជាការគាំទ្រដល់សហគ្រាសធុនតូច  និងមធ្យមនៅក្នុងប្រទេសកម្ពុជាក្នុងការដាក់លក់ផលិតផលរបស់ខ្លួនផងដែរ។

វត្តមានរបស់ហាងទំនិញ វីងសប នៅក្នុងតំបន់លំនៅឋានដ៏មានសក្តានុពលនៃគម្រោង មេគង្គ ស៊ីធី នៃ បុរី មេគង្គ លែន មិនត្រឹមតែជួយបំពេញតម្រូវការ និងផ្តល់ភាពងាយស្រួលខ្ពស់ដល់អតិថិជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់តម្លៃរស់នៅ និងពង្រឹងសហគមន៍អាជីវកម្មនៅក្នុងបុរីឱ្យកាន់តែរស់រវើក។

ជាមួយគ្នានោះដែរ លោកស្រី ឌឿន ច័ន្ទបុប្ផា ម្ចាស់វីងសប សាខា មេគង្គ លែន ៦A បានបង្ហាញក្តីរំភើបរីករាយ និងមានទំនុកចិត្តយ៉ាងមុតមាំលើគំរូអាជីវកម្ម របស់ហាងទំនិញ វីងសប និងហាង K’FAE ដែលមានការគាំទ្រយ៉ាងពេញទំហឹងលើប្រព័ន្ធប្រតិបត្តិការ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើទីផ្សារប្រកបដោយចីរភាព និងរឹងមាំ ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្នុងស្រុកអាចដំណើរការទៅមុខដោយជោគជ័យ។

សូមជម្រាបផងដែរថា ហាងទំនិញ វីងសប និងហាង K’FAE ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាគំនិតថ្មីនៃផ្សារទំនើបលក់រាយនៅកម្ពុជា។ តាមរយៈការបើកសម្ពោធសាខាថ្មីនៅគម្រោង«មេគង្គ ស៊ីធី» នៃបុរី មេគង្គ លែន នាពេលនេះ វីងសប បន្តពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនទូទាំងប្រទេស ដើម្បីកំណត់អនាគតនៃផ្សារទំនើបលក់រាយ និងចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

សូ​មអញ្ជើញបងប្អូនចូលរួមគាំទ្រផលិតផលក្នុងស្រុក និងអបអរជាមួយអាជីវកម្មខ្មែរយើងទាំងអស់គ្នា។