ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់វិស័យឯកជន, ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល ឱ្យបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងដូច្នេះ នៅក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ
នាឱកាសនោះ សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច-ជាតិ»។ ការកែច្នៃប្រជាជនកម្ពុជា ឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺត្រចះ និងមានតម្លៃឥតគណនា ចំពោះអត្ថិភាព នៃសង្គមស៊ីវិល័យនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវឱ្យវិស័យឯកជន, ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល ឱ្យបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ឱ្យស្របតាមទិសដៅ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំង ផ្តល់ការអប់រំបណ្ដុះបណ្ដាល តម្រង់ទិស និង កែលម្អផ្នត់គំនិត ដល់កម្មករ-និយោជិតសាមី ក្រោមរូបភាព «កន្លែងការងារមួយ គឺជាកន្លែងអប់រំបណ្តុះបណ្តាលមួយ»។
បន្ថែមពីនេះ សម្តេចធិបតី ក៏អំពាវនាវដល់បងប្អូនកម្មករនិយោជិត ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត, និង ចាត់ទុកកន្លែងធ្វើការ ឱ្យដូចជា ផ្ទះរបស់ខ្លួន ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ «ត្រូវចាត់ទុកសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺជាឆ្នាំងបាយរបស់ខ្លួនផងដែរ៕ អត្ថបទ៖ហ្សាលីន

