សម្តេចធិបតី ហ៊ុន ម៉ាណែត បើកកិច្ចពិភាក្សាជាមួយគណៈប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន គណៈប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបដែរថា កម្ពុជាលែងនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសទាំងស្រុង គិតត្រឹមឆ្នាំ ២០២៥ ខណៈក្រុមហ៊ុនផលិតស៊ីម៉ង់ត៍នៅកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក។ នេះ​បើយោងតាមការបញ្ជាក់របស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ចំនួន ៦ រួមមាន៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd), ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited), ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) និងក្រុមហ៊ុន ខនស៍ខេធី (ខេធី) ស៊ីមេន ឯ.ក ( Conch KT Cement Company Limited)៕ អត្ថបទ៖ហ្សាលីន