កម្ពុជា-បារាំង ចុះMoU រួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឯកជន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដើម្បីរួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឯកជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​MoU នេះ បានធ្វើឡើកាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអវត្តមាន លោកបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយលោក Pascal CATRY អគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងភាគីពាក់ព័ន្ធ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំធ្វើឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល ៣ឆ្នាំ (២០២៦ ដល់ ២០២៨) រវាងក្រសួងអប់រំ យុវជន និងកីឡា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ក្នុងគោលបំណង៖ ពង្រឹងចំណេះដឹងរបស់សិស្សានុសិស្សសិក្សានៅក្នុងក្របខណ្ឌកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ភាសាបារាំងជាជីវភាសាបរទេសទី១-ទី២ និងថ្នាក់ភាសាបារាំងនៅសាលារៀនជំនាន់ថ្មី តាមរយៈការចុះធ្វើទស្សនកិច្ចនៅតាមសហគ្រាស។

Mou នេះ ក៏មានគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងវិស័យអប់រំ និងវិស័យឯកជន តាមរយៈការបញ្ជ្រាបឱ្យកាន់តែយល់ច្បាស់អំពីពិភពវិជ្ជាជីវៈអនុញ្ញាតឱ្យសហគ្រាសនានានៃបណ្ដាញសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា អាចធ្វើបទបង្ហាញអំពីសកម្មភាព និងមុខរបរវិជ្ជាជីវៈផ្សេងៗទៅដល់សិស្សានុសិស្ស។

តាមរយៈMoU ក្រសួងអប់រំ យុ និងថ្លែងអំណរគុណដល់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) ចំពោះការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា តាមរយៈកិច្ចសហប្រតិបត្តិការថ្មីនេះ ការរៀន និងបង្រៀនភាសាបារាំងនៅកម្ពុជា នឹងកាន់តែរីកចម្រើនឡើងមួយកម្រិតទៀត៕អត្ថបទ៖ហ្សាលីន