ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លេខាធិការដ្ឋានក្រុមការងារអន្តរក្រសួងរៀបចំ សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានដាក់ដំណើរការសាកល្បងនៃសេវាសាធារណៈរបស់អគ្គនាយកដ្ឋាន ក្សេត្រសាស្ត្រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអាចធ្វើការស្នើសុំបាននៅលើ “ប្រព័ន្ធស្នើ សុំវិញ្ញាបនបត្រ លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ” ក្នុងវិស័យកសិកម្ម។

សេវារបស់អគ្គនាយកដ្ឋានក្សេត្រ- សាស្ត្រ ដែលសាធារណជន និងធុរជន អាចធ្វើការស្នើសុំបាន រួមមាន ៖ ១). វិញ្ញាបនបត្របញ្ជាក់បញ្ជីកា ជីកសិកម្ម, ២). វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិជីកសិកម្ម, ៣). លិខិតអនុញ្ញាតផ្គត់ផ្គង់ចែក- ចាយជីកសិកម្ម, ៤). លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីជីកសិកម្ម, ៥). វិញ្ញាបនបត្រ បញ្ជាក់បញ្ជីកាថ្នាំកសិកម្ម, ៦). វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីឃ្លាំងសន្និធិថ្នាំកសិកម្ម, ៧). លិខិត អនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម និង ៨). លិខិតអនុញ្ញាតប្រតិបត្តិការលាយផ្សំ ឬ វេចខ្ចប់ជាថ្មីថ្នាំ កសិកម្ម។
សូមជម្រាបជូនដែរថា កន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវ “សេវាស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វ (ខ្នាតមធ្យម និងខ្នាតធំ)” របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួចមកហើយ ដោយគិតមកទល់បច្ចុប្បន្ន កសិដ្ឋានចំនួន ៥៣ ត្រូវបានអនុម័តឱ្យបើកដំណើរការ។ ក្រៅពីសេវាទាំង ៩ ខាងលើ ក្រសួងបានកំពុងដំណើរការ នូវសេវាចំនួន ២៦ សេវាផ្សេងទៀតនៅលើប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដែលមាន តំណភ្ជាប់ www.nsw.gov.kh។
ក្នុងស្មារតីចូលរួមកែលម្អបរិយាកាសនៃការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលេខាធិការដ្ឋាន ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នឹងបន្តសហការ និងជំរុញការធ្វើឌីជីថលលូបនីយកម្មសេវាសាធារណៈពាក់ព័ន្ធនឹងធុរកិច្ចក្នុងវិស័យកសិកម្ម ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ធុរជន និង សាធារណជន៕



