សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសអបអរសាទរប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅហ្វេសប៊ុកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World Report បានវាយតម្លៃ និងផ្តល់ចំណាត់ចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ដែលជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resoure Sustainability) ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក។
យោងតាមការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន SEA Infographics កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦ នាំមុខប្រទេស ស្លូវេនី (លេខ២) និង ប៉ារ៉ាហ្គាយ (លេខ៣)។ ដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាឈរលេខរៀងទី១ បន្តដោយប្រទេសឡាវ (លេខ២) និងមីយ៉ាន់ម៉ា (លេខ៣)។
សូមបញ្ជាក់ថា ស្ថាប័ន U.S. News & World Report បានផ្តោតលើសូចនាករចំនួន ៥ រួមមាន ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ការទប់ស្កាត់កាប់បំផ្លាញព្រៃឈើ ផ្ទៃដីតំបន់ការពារធម្មជាតិ ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងវិធានការឆ្លើយតបនឹងកង្វះខាតទឹកដែលឈានដល់ការវាយតម្លែផ្តល់ចំណាត់ថ្នាក់ ដល់ប្រទសកម្ពុជាទទួលបានចំណាត់ថា្នក់លេខ១ លើនិរន្តរភាពដី និងធនធាន។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះ គឺជាការបង្ហាញភាពយកចិត្តទុកដាក់ខ្ពស់ របស់កម្ពុជាក្នុងការគ្រប់គ្រងដី ជាពិសេសព្រៃឈើ និងធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកត្តាចម្បងក្នុងការស្រូបយក និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលជាប្រឈមរបស់ពិភពលោកទាំងមូល។ ការវាយតម្លៃនេះគឺប្រើប្រាស់ទិន្នន័យ ពីស្ថាប័នគួរឱ្យទុកចិត្តដូចជា EDGAR, FAO, UNCTAD, EU GHSL, ធនាគារពិភពលោក ដែលបានបង្ហាញពីភាពច្បាស់លាស់របស់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
កម្ពុជាជាប្រទេសមាននិរន្តរភាពដី និងធនធាន ល្អបំផុតលើពិភពលោក ឆ្នាំ២០២៦នេះដោយសារមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្រោមការដឹកនាំកន្លងមក ប្រមុខរាជរដ្ឋាភិបាលដែលពោរពេញដោយសមត្ថភាពនិងថាមពល នាំឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខខ១ ជាប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ឆ្នាំ២០២៦ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ហើយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមការចុះផ្សាយដោយ SEA Infographics ប្រទេសកម្ពុជាក៏ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតនៅលើពិភពលោកឆ្នាំ២០២៦ បន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន

