កម្ពុជា និងប្រទេស៤ទៀត ចូលរួមវគ្គបណ្តុះបណ្តាលពីច្រករបៀងសេដ្ឋកិច្ចផ្លូវដែកនៅក្នុងអនុតំបន់មេគង្គ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងបណ្តារប្រទេស៤ទៀត នៅក្នុងតំបន់អាស៊ាន បានចូលរួមវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពស្ដីពី ការសាងសង់ច្រករបៀងសេដ្ឋកិច្ចផ្លូវដែកនៅក្នុងអនុតំបន់មេគង្គ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល នៅសាកលវិទ្យាល័យ Beijing Jiaotong University ទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៣០ មិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាពស្ដីពីការសាងសង់ច្រករបៀងសេដ្ឋកិច្ចផ្លូវដែកនៅក្នុងអនុតំបន់មេគង្គ ក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (The Construction of Railway Economic Corridor in the Great Mekong Subregion under the Global Development Initiative) គឺមានការចូលរួមពីសិក្ខាកាមមកពីប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាមានិតឡាវ សាធារណៈរដ្ឋនៃសហភាពមីយ៉ាន់ម៉ា សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងប្រទេសថៃ។

សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលនេះដែរ គឺបានរៀបចំឡើង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រទះនាពេលកន្លងមករបស់សាស្ត្រាចារ្យជាច្រើនរូប ទាក់ទងនឹងវិស័យដឹកជញ្ជូនតាមផ្លូវដែក សំដៅឈានទៅលើកម្ពស់សេដ្ឋកិច្ច និងបម្រើផលប្រយោជនន៍នៅក្នុងតំបន់៕ អត្ថបទ៖ហ្សាលីន