កម្ពុជា-តួកគី ប្ដេជ្ញារុញច្រានវិស័យការទូត ពាណិជ្ជកម្ម និងថាមពល ឱ្យកាន់តែរីកចម្រើន

សង្គម​ និង​សេដ្ឋកិច្ច

ជំនួបដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅទីស្តីការក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបើកទ្វារទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Mesut Özcan ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ដើម្បីជជែកគ្នាចែករំលែកកិច្ចសហប្រតិបត្តិការទ្វេភាគី បទពិសោធន៍ជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនិងបើកចំហនោះ ថ្នាក់ដឹកនាំទាំងពីរបានជជែកវែកញែកយ៉ាងស៊ីជម្រៅ ទៅលើការបើកផ្លូវពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យធំៗចំនួនបីដែលមានសក្ដានុពលខ្លាំងបំផុតគឺ កិច្ចការការទូត ពាណិជ្ជកម្ម និងថាមពល។

គោលដៅធំបំផុតនៃជំនួបកំពូលនេះ គឺការស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក ព្រមទាំងការចងមិត្តភាពជួយជំរុញការអភិវឌ្ឍឱ្យកាន់តែចីរភាព និងរីកចម្រើនទៅមុខយ៉ាងលឿនសម្រាប់ប្រទេសទាំងពីរ។