សម្តេចធិបតី ជំរុញគ្រប់ភាគីវិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់វិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងទិវា“ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសារលិខិតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃមួយ ដែលប្រជាជន វ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់។ បរិការណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។

សម្តេចធិបតី បញ្ជាក់ថា ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។

ក្នុងស្មារតីនេះ សម្តេចធិបតីសូមលើកទឹកចិត្ត និងណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាវិនិយោគលើការអប់រំ ជំនាញ និងការងារសមរម្យសម្រាប់ប្រជាជនវ័យក្មេង៖ យុវជនកម្ពុជាត្រូវ ទទួលបានឱកាសស្មើភាពក្នុងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញឌីជីថល ស្លែម (STEM) និងសហគ្រិនភាព និងជំនាញដែលឆ្លើយតបទៅនឹងទីផ្សារការងារថ្មី។ ការបង្កើតការងារដែលមានផលិតភាពខ្ពស់ និងការពង្រឹង ទំនាក់ទំនងរវាងការអប់រំ ការបណ្តុះបណ្តាល និងតម្រូវការវិស័យឯកជន គឺជាគន្លឹះក្នុងការបម្លែងប្រជាជនវ័យក្មេង ពី “ចំនួនប្រជាជន” ទៅជា “កម្លាំងអភិវឌ្ឍន៍ជាតិ”៕អត្ថបទ៖ហ្សាលីន