ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានរៀបចំកម្មវិធី “រាត្រីសាទរអតិថិជន” និងអបអរសាទរខួបនៃភាពជាដៃគូយុទ្ធសាស្ត្រ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្នុងស្មារតីអបអរសាទរចំពោះសមិទ្ធផលនៃភាពជាដៃគូដ៏រឹងមាំអស់រយៈពេល ៤ឆ្នាំកន្លងមក ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នារៀបចំកម្មវិធីដ៏វិសេសវិសាល​មួយ​ដែលមានឈ្មោះថា “រាត្រីសាទរអតិថិជន” ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន ដែលជាឆ្អឹងខ្នង​ដ៏សំខាន់នៃភាពជោគជ័យរបស់ស្ថាប័នទាំងពីរ។ ព្រឹត្តិការណ៍នេះ គឺជាការឆ្លុះបញ្ចាំងពីការដឹងគុណ​ចំពោះទំនុកចិត្ត​ដែលអតិថិជនបានផ្តល់ជូនចាប់តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពជាដៃគូរវាងស្ថាប័នទាំងពីរ ត្រូវបានកសាងឡើងលើចក្ខុវិស័យរួមក្នុងការបង្កើតតម្លៃបន្ថែម និងបទពិសោធន៍​ហិរញ្ញវត្ថុល្អប្រសើរជូនដល់ប្រជាជនកម្ពុជា។ កម្មវិធីនេះក៏បានផ្តល់ឱកាស ឱ្យថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ​ជួប​ពិភាក្សា និងស្តាប់មតិយោបល់ពីអតិថិជនដោយផ្ទាល់ ដើម្បីពង្រឹងទំនាក់ទំនងជាមួយអតិថិជន ឱ្យកាន់តែមាន​ភាពស្និទ្ធស្នាល។ ក្នុងរយៈពេលកន្លងមក ភាពជាដៃគូនេះបានបង្ហាញ ឱ្យឃើញថានៅពេលដែលស្ថាប័ន​ទាំងពីរ​ដែលមានជំនាញផ្សេងគ្នា ប៉ុន្តែមានគោលដៅរួមដូចគ្នា មកសហការគ្នា នោះតម្លៃដែលអតិថិជន​ទទួលបាននឹង​កាន់តែធំធេង។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងជាអគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖ «នៅពីក្រោយភាពជាដៃគូរវាង ធនាគារ ជីប ម៉ុង និង FWD Cambodia ត្រូវបានកសាងឡើងលើមូលដ្ឋាននៃទំនុកចិត្ត ចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តក្នុង​ការបង្កើតតម្លៃជូនអតិថិជន។ ធនាគារ ជីប ម៉ុង មានចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់ជូន​នូវសេវា​ហិរញ្ញវត្ថុប្រកបដោយគុណភាពស្តង់ដារខ្ពស់ និងសុវត្ថិភាព ដោយយកតម្រូវការរបស់អតិថិជនជាស្នូល ដើម្បីបង្កើត​នូវដំណោះស្រាយហិរញ្ញវត្ថុដែលចំគោលដៅ និងសមស្របបំផុតសម្រាប់លោកអ្នក។

កិច្ចសហការរវាងស្ថាប័នទាំងពីរ មិនមែនគ្រាន់ជាភាពជាដៃគូអាជីវកម្ម ប៉ុន្តែជាការរួមបញ្ចូលគ្នានូវដំណោះស្រាយ​ហិរញ្ញវត្ថុ និងការការពារ ដើម្បីជួយ ឱ្យអតិថិជនអាចសម្រេចគោលដៅ និងមានទំនុកចិត្តក្នុងការរៀបចំអនាគត។ សម្រាប់ធនាគារ ជីប ម៉ុង អតិថិជនមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់សេវាកម្ម ប៉ុន្តែជាដៃគូដ៏សំខាន់ក្នុងការ​រីកចម្រើន​រួមគ្នា។ ហេតុដូច្នេះហើយទើបមានការសហការរវាងធនាគារ ជីប ម៉ុង និងFWD Cambodia បង្កើតនូវការផ្តល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ 30% នេះ»។

ទន្ទឹមជាមួយគ្នានេះ លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «កម្មវិធីនេះ មិនមែនជាការរៀបចំដើម្បីតែជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរចំពោះទំនាក់ទំនង​ដ៏រឹងមាំ​ដែលយើងបានកសាងរួមគ្នាជាមួយអតិថិជនរបស់យើង។ នៅ FWD Cambodia និងធនាគារ ជីប ម៉ុង យើងមានទស្សនវិស័យដូចគ្នាគឺថា ភាពជោគជ័យរបស់ស្ថាប័នមួយ មិនអាចកើតមានឡើងដោយគ្មានទំនុកចិត្ត​ពីអតិថិជននោះឡើយ។ ហេតុដូច្នេះហើយ ទំនុកចិត្តរបស់លោកអ្នកគឺជាមូលដ្ឋានដ៏សំខាន់​បំផុតនៃភាព​ជាដៃគូ​របស់យើង។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ FWD Cambodia និងធនាគារ ជីប ម៉ុង បានធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីនាំយក​ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ និងការការពារអនាគត ទៅកាន់អតិថិជនកម្ពុជាទូទាំងប្រទេស។ អ្វីដែលធ្វើឱ្យ​ភាព​ជាដៃគូនេះមានអត្ថន័យ មិនមែនត្រឹមតែការផ្តល់ផលិតផល ឬសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នា​ក្នុងការ​ជួយឱ្យអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ មានទំនុកចិត្តក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងទទួលបាន​ការការពារដែលពួកគាត់ត្រូវការ»។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានសហការគ្នា ដើម្បីផ្ដល់​ជូនកញ្ចប់ការពារកម្ចីដ៏ពិសេស ដែលផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 30% ជូនដល់អតិថិជនកម្ចីទាំងអស់របស់​ធនាគារ ជីប ម៉ុង ដែលចង់ទទួលបានការការពារ (ផលិតផល FWD ការពារកម្ចី និង ផលិតផល FWD ការពារ​កម្ចីពេញលេញ) ដោយការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។  ការផ្តល់ជូនដ៏​ពិសេសនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងហ្មត់ចត់របស់ ធនាគារ ជីប ម៉ុង និង FWD Cambodia ចំពោះអតិថិជន ដែលយើងជឿជាក់ថាកញ្ចប់ការពារកម្ចីនេះនឹងក្លាយជាជម្រើសដ៏ល្អមួយ ដែលជួយ ឱ្យអតិថិជនទទួលបានការការពារហិរញ្ញវត្ថុកាន់តែពេញលេញ និងអាចរស់នៅប្រកបដោយភាពរីករាយ៕

អំពី ធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង តាមគន្លងជោគជ័យរបស់ក្រុមហ៊ុនមេ ជីប ម៉ុង តាំងពីឆ្នាំ 1982 ដែលតែងតែនៅក្បែរ​ប្រជាជន​កម្ពុជា។ ជាធនាគារខ្មែរ ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន ធនាគារ ជីប ម៉ុង មានចក្ខុវិស័យបន្តប្តេជ្ញាចិត្តជំរុញភាពច្នៃប្រឌិត កសាងភាពជាដៃគូរយៈពេលវែង និងគាំទ្រវិស័យកសិកម្ម ព្រមទាំងជំរុញសហគ្រិនខ្មែរ ឱ្យកាន់តែរីកចម្រើន។

សម្រាប់ព័ត៌មានបន្ថែម៖

គេហទំព័រផ្លូវការៈ www.chipmongbank.com.kh