ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរ បង្កើតឡើងដោយវិនិយោគិនខ្មែរ និងជាផ្នែកមួយនៃក្រុមហ៊ុនមេ ជីប ម៉ុង ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ជាក្រុមហ៊ុនខ្មែរដ៏មានឥទ្ធិពល មានបទពិសោធន៍ និងការរីកចម្រើនលើពហុវិស័យជាច្រើនអស់រយៈពេលជាង ៤ទសវត្សរ៍នៅកម្ពុជា ធនាគារ ជីប ម៉ុង បាននឹងកំពុងបន្តបោះជំហាននៃភាពរីកចម្រើនក្នុងយុគសម័យថ្មី តាមរយៈការពង្រីកវិសាលភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជន ដោយការដាក់ឱ្យដំណើរការជាផ្លូវការនូវ Master Agent ដែលជាភ្នាក់ងារធនាគាររបស់ធនាគារ ជីប ម៉ុង ដើម្បីនាំយកនូវការប្រឹក្សាយោបល់អំពីសេវាកម្មធនាគារប្រកបដោយភាពងាយស្រួល រហ័ស សុវត្ថិភាពខ្ពស់ ឱ្យកាន់តែទៅជិតលំនៅឋាន និងទីតាំងអាជីវកម្មរបស់អតិថិជន។

Master Agent របស់ធនាគារ ជីប ម៉ុង ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីនៃការផ្ដល់ការប្រឹក្សាយោបល់អំពីសេវាកម្មធនាគារឱ្យកាន់តែជិតប្រជាពលរដ្ឋ។ តាមរយៈ Master Agent អតិថិជនអាចទទួលបានការប្រឹក្សាយោបល់អំពីផលិតផល និងសេវាកម្មធនាគារ ព័ត៌មានអំពីឥណទាន សេវាKHQR និងដំណោះស្រាយហិរញ្ញវត្ថុពីក្រុមការងារប្រកបដោយវិជ្ជាជីវៈ ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅកាន់សាខាធនាគារ។
Master Agent ក៏ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងការពង្រីកវិសាលភាពសេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់រូប។ ជាពិសេសគឺជួយសម្រួលដល់អតិថិជនក្នុងការសន្សំសំចៃពេលវេលា កាត់បន្ថយការធ្វើដំណើរ និងមិនចាំបាច់រង់ចាំយូរ។ ជាមួយនឹងភាពបត់បែននៃសេវាកម្ម Master Agent អាចឆ្លើយតបបានយ៉ាងល្អទៅនឹងតម្រូវការអាជីវកម្ម និងជីវិតប្រចាំថ្ងៃរបស់អតិថិជន។
ចាប់ផ្តើមបទពិសោធន៍ថ្មីជាមួយ Master Agent ធនាគារ ជីប ម៉ុង! សូមអញ្ជើញមកកាន់ Master Agent ដែលនៅជិតលោកអ្នក ដើម្បីទទួលបានបទពិសោធន៍ថ្មីក្នុងការប្រឹក្សាយោបល់អំពីផលិតផល និងសេវាកម្មធនាគារដែលកាន់តែមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តពង្រឹងតួនាទីជាធនាគារខ្មែរ ដែលអតិថិជនជឿទុកចិត្ត ដោយអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត និងរួមចំណែកជំរុញការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់អតិថិជនគ្រប់រូប៕
អំពី ធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង តាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ដែលតែងតែនៅក្បែរប្រជាជនកម្ពុជា។ ជាធនាគារខ្មែរ ដែលបង្កើតឡើងដោយវិនិយោគិនខ្មែរ និងទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន ធនាគារ ជីប ម៉ុង មានចក្ខុវិស័យបន្តប្តេជ្ញាចិត្តជំរុញភាពច្នៃប្រឌិត កសាងភាពជាដៃគូរយៈពេលវែង និង
គាំទ្រវិស័យកសិកម្ម ព្រមទាំងជំរុញសហគ្រិនខ្មែរ ឱ្យកាន់តែរីកចម្រើន។
សម្រាប់ព័ត៌មានបន្ថែម៖
គេហទំព័រផ្លូវការៈ www.chipmongbank.com.kh
ទំព័រហ្វេកប៊ុកៈ @ChipMongBank
លេខទំនាក់ទំនងអតិថិជនៈ +855 81 811 911 | +855 66 811 911

