ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃសេដ្ឋកិច្ចឌីជីថល និងតម្រូវការទីផ្សារការងារក្នុងតំបន់ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) លើជំនាញ «ធុរកិច្ចអន្តរជាតិ» ដោយផ្តោតឯកទេសលើ «ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន» (Cross-Border E-Commerce)។កាន់តែពិសេសសម្រាប់វគ្គសិក្សាថ្មីនេះ វិទ្យាស្ថានក៏មានការផ្តល់ជូននូវអាហារូបករណ៍ពិសេសចាប់ពី ៣០% ៥០% រហូតដល់ ១០០%។

កម្មវិធីសិក្សានេះមានរយៈពេល ២ឆ្នាំពេញ ដោយសិក្សាផ្ទាល់នៅក្នុងប្រទេសកម្ពុជា។ និស្សិតនឹងទទួលបានការបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅពីសំណាក់សាស្ត្រាចារ្យជំនាញៗ ទាំងលើទ្រឹស្តីគ្រប់គ្រងអាជីវកម្មកម្រិតអន្តរជាតិ និងការអនុវត្តជាក់ស្តែងលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដែលជាទិន្នន័យគន្លឹះក្នុងការជម្រុញអាជីវកម្មឱ្យជោគជ័យលើឆាកអន្តរជាតិ។

ចំពោះលក្ខណៈពិសេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖
១) ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ នឹងបើកវគ្គបង្រៀន ថ្ងៃសៅរ៍-អាទិត្យ
សម្រាប់បេក្ខជននិស្សិត
២) សាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី
៣) ការសិក្សាជាភាសាចិន និងឯកសារមេរៀនជាភាសាចិននិងអង់គ្លេស
៤) ចុះកម្មសិក្សារយៈពេល ២សប្តាហ៍ និស្សិតមានឱកាសចុះអនុវត្តន៍ផ្ទាល់ជាមួយសាស្ត្រាចារ្យជំនាញមកពី ក្រុមហ៊ុន Amazon និង Alibaba ប្រទេសចិន
៥) និស្សិត នឹងត្រូវមកការពារគម្រោងលម្អិតនៅ សកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងសុី នៃទីក្រុងណាឆាង ប្រទេសចិន។

សម្រាប់លក្ខខណ្ឌចុះឈ្មោះ៖
១) សញ្ញាបត្រកម្រិតបរិញ្ញាបត្រ ជំនាញ៖ វិទ្យាសាស្ត្រសេដ្ឋកិច្ច, គ្រប់គ្រងធុរកិច្ច, គ្រប់គ្រងសហគ្រាស គណនេយ្យនិងហិរញ្ញរវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ, (Great Point Average-GPA 3.0) និងចំណេះដឹងភាសាចិន HSK កម្រិត ៤ (HSK 4) ឬសញ្ញាបត្រភាសាចិនស្មើ
២) ឯកសារភ្ជាប់ ព្រឹត្តិបត្រពិន្ទុ លខិតឧទ្ទេសនាម និងទម្រង់ពាក្យសុំចូលរៀនពី ( Jiangxi University of Finance and Economics-JUFE)

ថ្លៃសិក្សា និងអាហារូបករណ៍
១) ថ្លៃសិក្សា ២០០០ ដុល្លាក្នុង ១ឆ្នាំ និង ១០៥០ ដុល្លា មួយឆមាស
២) និស្សិតនឹងចុះកម្មសិក្សានៅទីក្រុងចំនួន ពីរ ១,ទីក្រុងណានឆាង ២, ទីក្រុងធានជីង ប្រទេសចិន
៣) ផ្នែកអាហារូបករណ៍ បេក្ខជននិស្សិតត្រូវប្រលងតេស្ត្ត ជាមួយសាស្ត្រាចារ្យជំនាញៗ ដើម្បីទទួលបានអាហារូបករណ៍រួមមាន៖ ១០០% , ៥០%, ៣០%។
ទីតាំង៖ រាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី
https://maps.app.goo.gl/KHEkyVQh1JFbNjj57
សម្រាប់ព័ត៌មានបន្ថែមសុំទាក់ទង៖
លោកបណ្ឌិត គី សេរីវឌ្ឍន៍ និងលោក អ៊ាង ប៉េងហួត
០១៦ ២៤៤ ៤៤៦ (តេឡេក្រាម)
០១២ ៧៤០ ៩២១ (តេឡេក្រាម)
០១៦ ៦២៤ ៨៨៩ (តេឡេក្រាម)
Email: [email protected]





