កម្ពុជាទទួលបានចំណូលប្រមាណជាង២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរចំនួន៤២៨ ២២៣នាក់។ នេះបើយោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ផ្សាយចេញនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៧ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់រយៈពេល៧ខែ ឆ្នាំ២០២៦ មានចំនួន ៨៥៦ ៤៤៦ដុល្លារ៕អត្ថបទ៖ហ្សាលីន

