ខេត្តមួយនៅភាគបស្ចឹមកម្ពុជា ត្រៀមខ្លួនទទួលគម្រោងកសិដ្ឋានទឹកដោះគោធំបំផុត ក្រោមទុន ៦៨លានដុល្លារ ពីវិនិយោគិនម៉ាឡេស៊ី

សង្គម​ និង​សេដ្ឋកិច្ច

ជាលើកដំបូង កម្ពុជានឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុត ដោយចាប់ផ្តើមវិនិយោគលើផ្ទៃដីចំនួន ១,០០០ ហិកតា ក្នុងទឹកដីខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ថា ក្រុមហ៊ុន សូណាវិទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានសហការវិនិយោគជាមួយក្រុមហ៊ុនផលិតទឹកដោះគោយក្សរបស់ម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group ដើម្បីវិនិយោគដ៏ធំមួយនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

មានឈ្មោះថា FARM FRESH PURSAT នឹងធ្វើការបោះទុនវិនិយោគលើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ​ និងបង្កើតរោងចក្រ ដែលជាការបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្រថ្មីរបស់ខេត្ត​ ក៏ដូចជាសម្រាប់ប្រទេសកម្ពុជា។

លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. បានថ្លែងថា ក្រុមហ៊ុន FARM FRESH (PURSAT) នឹងវិនិយោគទុនសរុបចំនួន ៦៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងសាងសង់រោងចក្រកែច្នៃ។

ក្រុមហ៊ុន FARM FRESH (PURSAT) ជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ការមកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ នឹងជួយភ្ជាប់ឈ្មោះរបស់ខេត្តទៅកាន់តំបន់អាស៊ីអាគ្នេយហ៍ និងពិភពលោក។

សូមជម្រាបថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ចំនួន៤ រួមមាន៖ កសិដ្ឋាន គិរីសួគ៌, កសិដ្ឋាន មូមូ ហ្វាម, កសិដ្ឋាន តេជោសែនឫស្សីត្រឹប, កសិដ្ឋាន អូម៉៕