អូស្ត្រាលី ជំរុញការវិនិយោគរហូត ១០ លានដុល្លារ ជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អូស្ត្រាលីជំរុញការវិនិយោគរហូត ១០ លានដុល្លារ ជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។នេះបើយោងតាមការប្រកាសរបស់ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចុងសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតអូស្រ្តាលី បានបន្តថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែមានតែ ៥ ភាគរយប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។

ហេតុនេះហើយ ទើបអូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល មានចំណែកពី ២០ ទៅ ២៥ ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមពីស្ថានទូតអូស្រ្តាលី។

ជាថ្មីម្តីម្តងទៀត បើតាមស្ថានទូតអូស្ត្រាលី ក៏បន្តប្តេជ្ញាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាពផងដែរ៕ អត្ថបទ៖ហ្សាលីន