ហឹបសន្លឹកកិច្ចការទាំងអស់របស់បេក្ខជនតាមមណ្ឌលប្រឡងរាជធានី-ខេត្ត បានដឹកមកដល់វិទ្យាល័យព្រះស៊ីសុវត្ថិហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ហឹបសន្លឹកកិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ បានដឹកពីបណ្ដាខេត្ត មកដល់មណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិដោយជោគជ័យ និងត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពី សំណាក់គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត អប្បមាទទូទាំងប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូនសន្លឹកកិច្ចការបេក្ខជនពីបណ្ដាខេត្ត មកកាន់រាជធានីភ្នំពេញ។

ហឹបដុំសន្លឹក​កិច្ចការទាំងអស់ របស់បេក្ខជននៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹង​ត្រូវបន្ត​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​សុវត្ថិភាពក្នុង​បន្ទប់ចាក់សោ ដោយមានបិតសាឡេ​ និង​ការពារ​នៅលើទ្វារបន្ទប់​​ សម្រាប់ត្រៀមធ្វើការ​បែងបន្ត​​ទៅតាម​មណ្ឌលកំណែ​ទាំង ១០នៅរាជធានីភ្នំពេញ​។

គួរឱ្យដឹងថា ដំណើរការកំណែ នឹងចាប់​ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ តាមការគ្រោងទុក ក្រសួងកំណត់ យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាស លទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕