សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ខនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យាពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទ និងនីតិវិធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។

ការជ្រើសរើសប្រជាពលរដ្ឋដើម្បីចូលបំពេញកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៧ឆ្នាំ ដល់ ២៥ឆ្នាំ សម្រាប់ការធ្វើជំរឿន, អាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ខែ។ ការចូលបំពេញកាតព្វកិច្ចយោធា ធ្វើឡើងតាមរយៈ ដោយស្ម័គ្រចិត្ត និងតាមការចាប់ឆ្នោត។
សូមជម្រាបថា យោធិនកំពុងបំពេញកាតព្វកិច្ចយោធាត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែនិងគោលរបបផ្សេងៗ
ដូចខាងក្រោម៖
ក- ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន៤០០០០០(បួនសែន)រៀល។
ខ- គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖
-ប្រាក់ម្ហូបប្រចាំថ្ងៃ
-ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់
-ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន
-របបអង្ករប្រចាំថ្ងៃ
-របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។
សូមអានខ្លឹមសារលម្អិតនៃអនុក្រឹត្យដូចខាងក្រោម៖















