អគារសាលាខេត្តព្រះសីហនុ សម្រេចការសាងសង់បាន ៨៥% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាសហអធិបតី បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះមានការចូលរួម លោក ហូ ចាន់ថា អគ្គនាយករងសំណង់ អភិបាលនៃគណៈអភិបាលរងខេត្ត ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ និងក្រុមហ៊ុនមហានគរ ព្រមទាំងមន្ត្រីរដ្ឋបាល​ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗ។

តាមរបាយការណ៍នៃកិច្ចប្រជុំ ជារួមលទ្ធផលបានឱ្យដឹងថា ផែនការការងារសាងសង់អគារសាលាខេត្តថ្មីនេះ គ្រោង​បញ្ចប់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នវឌ្ឍនភាពការងារសាងសង់ជារួមសម្រេច​បានចំនួនប្រមាណ ៨៥% ហើយ។

សូមជម្រាបថា អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅលើទីតាំងចាស់​មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់។ រដ្ឋបាលខេត្តព្រះសីហនុ បានគ្រោងតម្លៃជាង ៣លានដុល្លារ ក្នុងការសាងសង់អគាររដ្ឋបាលថ្មីនេះ ដើម្បីឆ្លើយតប និងសម្រួលដល់ការប្រព្រឹត្តិ​ទៅ​នៃការងាររបស់ខេត្ត ដែលខេត្តនេះជាទិសដៅមួយនៃការវិនិយោគ និងទេសចរណ៍។