ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីជំរុញ និងអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមតាមសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតងរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ការសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដែលសរសេរជាអក្សរកាត់ថា ក.ហ.ប. ធ្វើឡើងក្នុងគោលដើម្បីចូលរួម រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រុមការងារហិរញ្ញវត្ថុបៃតង(.ក.ហ.ប.) គឺមានតួនាទីរួមមាន៖អនុប្រធាននិងសមាជិកនៃ ក.ហ.ប. ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ប្រធានឬអាច ចាត់តាំងតំណាងដើម្បីចូលរួមប្រជុំជំនួស។ ក្នុងករណីប្រធានអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធាន ណាម្នាក់ដឹកនាំកិច្ចប្រជុំជំនួស។
.ក.ហ.ប. អាចអញ្ជើញឥស្សរជន តំណាងក្រសួង ស្ថាប័ន អង្គភាពផ្សេងៗ តំណាងពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ព្រមទាំងអ្នកជំនាញការជាតិនិងអន្តរជាតិចូលរួមប្រជុំនិង ផ្តល់យោបល់តាមការចាំបាច់។.ក.ហ.ប. អាចបង្កើតក្រុមការងារចំពោះកិច្ចតាមការចាំបាច់ ដែលត្រូវកំណត់ដោយសេចក្តីសម្រេច របស់ប្រធាន ក.ហ.ប.។ក.ហ.ប. មានសិទ្ធិប្រើរូបសញ្ញានិងត្រារបស់ធនាគារជាតិនៃកម្ពុជាដើម្បីដំណើរការការងាររបស់ខ្លួន។
តាមរយៈសេចក្តីសម្រេចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕អត្ថបទ៖ហ្សាលីន




