​វិទ្យាល័យ ជា ស៊ីមសាមគ្គី ក្លាយជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីចំនួនឆ្លងក្នុងមួយថ្ងៃ ៥៧៦នាក់

សង្គម​និង​សេដ្ឋកិច្ច

មិនធ្លាប់មានចាប់តាំងតែពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ដល់ទៅ ៥៧៦នាក់ទៀត។ ក្នុងនោះអ្នកឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ ៥៤៤នាក់ ស្វាយរៀង ១៦នាក់ ព្រះសីហនុ ១២ សៀមរាប ២ កណ្ដាល ១ កំពង់ចាម ១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍របស់ក្រសួងចំនួនឆ្លងអ្នកថ្មី ៥៧៦នាក់នេះ ករណីឆ្លងចូលក្នុងសហគមន៍២០កុម្ភៈ  ក្នុងនោះក៏មានករណីអ្នកជាសះស្បើយដល់ទៅ ៧០នាក់ផងដែរ។

ចំនួនឆ្លងដ៏ច្រើននេះ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​និងកំពុង​រៀបចំ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ហើយ​មួយ​ផ្នែក​ខ្វះ​ធ្វើជា​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ខណៈ​ដែរ​ជំងឺ​នេះ​មិនបាន​ធូរស្រាល​នៅឡើយ​ទេ តែ​បាន​បន្ថែម​អ្នកជំងឺ​កាន់តែច្រើន ដែល​នៅតាម​មន្ទីរពេទ្យ​នានា​របស់​រដ្ឋ​មិនអាច​ទទួល​អ្នកជំងឺ​អស់។

បើតាមលោក ​ឃួ​ង ស្រេង បាន​បញ្ជាក់​ឲ្យ​ដឹងថា ទីតាំង​ខាងលើនេះ ត្រូវ​រៀបចំ​គ្រែ​ចំនួន​២០០​គ្រែ សម្រាប់​អ្នក​ជំងឺ និង​១០​គ្រែ​ទៀត​សម្រាប់​ក្រុម​គ្រូពេទ្យ ​ដែល​ត្រូវ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩។

សូមជ្រាបផងដែរថា វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក៕