ស្ថានទូតកម្ពុជាប្រចាំកូរ៉េ ប្ដេជ្ញាជួយផ្សព្វផ្សាយ «ម្រេចកំពត និងផ្កាអំបិល» ឱ្យល្បីល្បាញកាន់តែខ្លាំងលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រតិភូរដ្ឋបាលខេត្តកំពត ដឹកនាំដោយ លោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរងខេត្តកំពត នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ខៀវ រិទ្ធីភ័ណ្ឌ បានលើកឡើងអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍក្នុងខេត្តកំពតលើវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថានភាពប្រជាជន និងគម្រោងរបស់ខេត្តក្នុងការកសាង និងពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េ។

លោកឯកអគ្គរាជទូត ក៏បានលើកឡើងដែរថា ខេត្តកំពតគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ ហើយផលិតផលសក្តានុពលរបស់ខេត្តដូចជា ម្រេចកំពត និងផ្កាអំបិល ក៏ត្រូវបានទទួលស្គាល់ថាជាផលិតផល​ ដែលមានគុណភាពខ្ពស់ផងដែរ ដូច្នេះស្ថានទូតអាចជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទាំងនេះរបស់ខេត្តនៅប្រទេសកូរ៉េ​ ឱ្យបានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៌នានាក្នុងប្រទេសកូរ៉េ។