ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន កំពុងជំរុញធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន កំពុងជំរុញធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង សំដៅឈានទៅលើកកម្ពស់សេដ្ឋកិច្ចនិងការវិនិយោគនៅកម្ពុជាឱ្យកាន់តែខ្លំាងមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួនពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក អូន រចនា អគ្គនាយកក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. និងសហការី កាលទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្វាគមន៍លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីសមិទ្ធផលការងារ ដំណើរការប្រតិបត្តិការធុរកិច្ច និងផែនការរបស់ក្រុមហ៊ុន។ លោកស្រីរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង ជាពិសេស កិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសាមញ្ញកម្ម កិច្ចសម្រួលធុរកិច្ច និងការលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។

ជាកិច្ចឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានគូសបញ្ជាក់អំពីផែនការរបស់ក្រុមហ៊ុន ក្នុងការចូលរួមជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងថាមពលកកើតឡើងវិញ។

សូមជម្រាបដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងពាណិជ្ជកម្មក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រតិបត្តិការដ៏ល្អប្រសើរ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ក្នុងការចូលរួមអភិវឌ្ឍ និងបង្កើតកាលានុវត្តភាពវិនិយោគក្នុងវិស័យថាមពល និងឧស្សាហកម្មយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេស ការបង្ហាញនូវជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាល។ ជាមួយគ្នា លោករដ្ឋមន្ត្រីរដកឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញា បន្តផ្តល់កិច្ចសម្រួល និងគាំទ្រដល់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជននៅកម្ពុជាថែមទៀត៕ អត្ថបទ៖ហ្សាលីន