Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — ក្រុមហ៊ុន Chery Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយសិទ្ធិផ្តាច់មុខផ្លូវការនូវរថយន្តម៉ាក Chery Tiggo និង iCAUR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Chery iCAUR Lifestyle Auto Show 829 នៅអគារ Connexion កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីការតាំងពិព័រណ៍រថយន្តទូទៅ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទិសដៅយុទ្ធសាស្ត្ររបស់ Chery Cambodia ក្នុងនាមជា «ម៉ាកយីហោរថយន្តបែបស៊ីវិល័យ» (Automotive Lifestyle Brand) ដែលផ្សារភ្ជាប់រថយន្តទៅនឹងរបៀបរស់នៅបែបទំនើប ភាពកក់ក្តៅក្នុងគ្រួសារ បច្ចេកវិទ្យាទំនើប និងសហគមន៍។

Chery Cambodia ជឿជាក់យ៉ាងមុតមាំថា អតិថិជននាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជ្រើសរើសរថយន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់កំពុងជ្រើសរើសយកមធ្យោបាយធ្វើដំណើរដែលស័ក្តិសមបំផុតទៅនឹងរបៀបរស់នៅរបស់ពួកគាត់ ទំនើប ជួយលើកកម្ពស់កិត្តិយសគ្រួសារ និងឆ្លុះបញ្ចាំងពីភាពជោគជ័យដែលពួកគាត់ប្រាថ្នាចង់បាន ។

តាមរយៈត្រកូល Chery Tiggo ក្រុមហ៊ុនបានផ្តោតជាសំខាន់លើរថយន្ត SUV បែបទំនើប ធំទូលាយ និងស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ។ ដោយឡែក សម្រាប់ម៉ូដែល iCAUR (global version) វិញ គឺត្រូវបានរចនាឡើងដើម្បីនាំមកនូវបទពិសោធន៍បើកបរបែបបច្ចេកវិទ្យា ភាពទាន់សម័យ និងកាលីប សម្រាប់អតិថិជន និងយុវជនសម័យថ្មី ។

ជម្រើសម៉ូដែលរថយន្ត (Product Line-Up)

បច្ចុប្បន្ន Chery Cambodia កំពុងផ្តល់ជូននូវជម្រើសរថយន្ត SUV និងរថយន្តថាមពលថ្មី (NEV) យ៉ាងសម្បូរបែប រួមមាន៖

  • Chery Tiggo 2 Pro Max (តម្លៃ $17,990): ការចាប់ផ្តើមដ៏ឆ្លាតវៃ បើកបរដោយភាពទាន់សម័យ។
  • Chery Tiggo 7 (តម្លៃ $26,990): ផាសុកភាព សម្រាប់គ្រប់ការធ្វើដំណើរជាមួយគ្រួសារ។
  • Chery Tiggo 8 (តម្លៃ $34,990): ធំទូលាយ បង្កើតពេលវេលាជាមួយគ្រួសារកាន់តែច្រើន។
  • Chery Tiggo 8 PHEV (តម្លៃ $39,900): ឆ្លាតវៃ និងសន្សំសំចៃសម្រាប់គ្រប់ការធ្វើដំណើរ។
  • Chery Tiggo 9 (តម្លៃ $41,990): ប្រណិត ផាសុកភាព និងទំនើបលំដាប់អភិជន ។
  • iCAUR V23 (តម្លៃ $32,900): រថយន្តអគ្គិសនីឆ្លាតវៃ សម្រាប់ជីវិតសម័យថ្មី។

ក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយជាផ្លូវការ Chery Cambodia ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងទំនុកចិត្តដ៏រឹងមាំ និងយូរអង្វែងជាមួយអតិថិជន។ តាមរយៈការផ្តល់ជូនរថយន្តផ្លូវការប្រភេទ​ Global សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ការធានាពីរោងចក្រផ្ទាល់រយៈពេលវែងរហូតដល់ទៅ ៨ ឆ្នាំ ព្រមទាំងសេវាកម្មថែទាំក្រោយការលក់យ៉ាងយកចិត្តទុកដាក់បំផុត។

លោក Brian KO អគ្គនាយកនៃក្រុមហ៊ុន Chery Cambodia បានមានប្រសាសន៍ថា៖ “ចក្ខុវិស័យ និងបេសកកម្មរបស់ Chery Cambodia គឺហួសពីការលក់រថយន្តធម្មតា។ យើងចង់កសាងម៉ាកយីហោរថយន្តតំណាងឱ្យការរស់នៅបែបស៊ីវិល័យ ដែលក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ ការធ្វើដំណើរ និងការបង្កើតពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសារ។

គុណតម្លៃស្នូលរបស់យើងគឺផ្អែកលើទស្សនៈដ៏សាមញ្ញមួយគឺ៖ ‘Live Well, Live Better, Live iCAUR’ នេះគឺជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ក្នុងការផ្តល់ជូនមិនត្រឹមតែរថយន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសេវាកម្មដែលគួរឱ្យទុកចិត្ត បទពិសោធន៍ល្អៗ និងការរស់នៅដ៏ស៊ីវិល័យជូនដល់អតិថិជន។  ដើម្បីរួមគ្នាកសាងសហគមន៍ និងរីកចម្រើនទៅមុខជាមួយគ្រួសារកម្ពុជាទាំងអស់។”

អំពីក្រុមហ៊ុន Chery Cambodia

Chery Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការនូវរថយន្តម៉ាក Chery Tiggo និង iCAUR ប្រចាំប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសរថយន្ត SUV និងរថយន្តថាមពលថ្មីដែលកំពុងទទួលបានការពេញនិយម គួបផ្សំនឹងការគាំទ្រដោយសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការធានាផ្លូវការរយៈពេលវែង និងការថែទាំក្រោយការលក់យ៉ាងយកចិត្តទុកដាក់។

ម៉ាកយីហោរថយន្តបែបស៊ីវិល័យ និងជីវិតទាន់សម័យ (Automotive Lifestyle Brand)

“Live Well, Live Better, Live Chery.”

លេខទូរស័ព្ទទំនាក់ទំនង (Hotline): 095 999 029