រាជធានីភ្នំពេញ, ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2026 — ក្រុមហ៊ុន ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់សម្ពោធវីឡាទោលម៉ូតថ្មី ជំនាន់ចុងក្រោយ «វីឡា ឃ្វីន សេនតូ» ស្ថិតនៅក្នុងគម្រោង ឌឹ សេនតូហ្សា ក្នុងគោលបំណងពង្រីកសក្តានុពលនៃការរស់នៅបែបទំនើប ប្រណិតភាព និង សុខដុមរមនាជូនដល់អតិថិជន។

ដើម្បីអបអរសាទរខួប 11ឆ្នាំ របស់ បុរី ឌឹ ផ្លរ៉ា ដែលបានអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតៗជូនអតិថិជនកន្លងមក ក្រុមហ៊ុនមានកាដូពិសេសជូនអតិថិជនគឺ ការដាក់សម្ពោធវីឡាម៉ូតថ្មីជាមួយការផ្តល់ជូនពិសេសេមិនធ្លាប់មាន។ នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះដែរថ្នាក់ដឹកនាំរបស់បុរី ឌឹ ផ្លរ៉ា លោក លឹម កុកឈុន ប្រធាននាយយកប្រតិបត្តិ ឌឹ ផ្លរ៉ា គ្រុប បានបញ្ជាក់អំពីចក្ខុវិស័យក្នុងការបន្តនាំមកនូវលំនៅដ្ឋានស្តង់ដារ សំណង់មានគុណភាពខ្ពស់ ការច្នៃប្រឌិតឥតឈប់ឈរ និងការផ្តល់ជូននូវលក្ខខណ្ឌទូទាត់ប្រាក់ងាយស្រួល រួមជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់អតិថិជនដែលធ្វើការកក់ ប្រភេទផ្ទះណាមួយក្នុងអំឡុងពេលនៃការបើកសម្ពោធជាផ្លូវការនេះ នៅថ្ងៃទី 13, 14 និង 15 ខែកញ្ញានេះ នឹងទទួលបាន iPhone 18 Pro Max មួយគ្រឿង សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ ហើយកាន់តែពិសេសទៀត អតិថិជននឹងចំណេញប្រាក់សុទ្ធរហូតដល់ $50,000 ដុល្លារ រួមទាំងទទួលបានការបញ្ចុះតម្លៃ 8% បន្ថែម ហើយថែមទាំងមានឱកាសឈ្នះរថយន្តស៊េរីទំនើប BYD ភ្លាមៗ។

វីឡា ឃ្វីន សេនតូ ត្រូវបានរចនាម៉ូតទាន់សម័យ បង្អូចធំៗដែលធ្វើឪ្យពន្លឺនិងខ្យល់អាកាសចេញចូលបានល្អ និងតភ្ជាប់ជាមួយទេសភាពធម្មជាតិជុំវិញផ្ទះ ផ្នែកខាងក្នុងរចនាទំនើប និងទាន់សម័យក្នុងការរស់នៅតាមសម័យកាល វីឡាឃ្វីន សេនតូ មានមានកំពស់ផ្ទះ3ជាន់ បន្ទប់គេង 6 និងបន្ទប់ទឹក 6 ទំហំដីសរុប 252 m2 ជាមួយតម្លៃពិសេសមិនធ្លាប់មាន $20ម៉ឺន ជាងដែលសមស្របសម្រាប់គ្រួសារមានសមាជិកច្រើន និងការវិនិយោគនាថ្ងៃអនាគត។

បុរី ឌឹ ផ្លរ៉ា ត្រូវបានរៀបចំជាសហគមន៍លំនៅដ្ឋានទំនើប មានទីតាំងយុទ្ធសាស្ត្រលើផ្លូវជាតិលេខ 6A ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងតភ្ជាប់ទៅកាន់គោលដៅសំខាន់ៗ។ គម្រោងរួមមានសេវាកម្ម និងបរិក្ខារគ្រប់គ្រាន់ដូចជា សាលប្រារព្ធពិធី ផ្សារទំនើប ឧទ្យានបៃតង តំបន់កម្សាន្តកុមារ អាងហែលទឹក និងក្លឹបហាត់ប្រាណ។ ផ្លូវក្នុងគម្រោងមានទំហំធំទូលាយ បង្កើតបរិយាកាសរស់នៅប្រកបដោយភាពឯកជន សុវត្ថិភាព ផាសុខភាព និងគុណភាពជីវិតដ៏ល្អប្រសើរ។

បុរី ផ្លរ៉ា មិនត្រឹមតែសាងសង់ផ្ទះដែលមានគុណភាពសម្រាប់តែការរស់នៅនោះទេ ប៉ុន្តែយើងបង្កើតនូវ «បទពិសោធន៍នៃការរស់នៅដ៏មានកិត្យានុភាព និង ផាសុកភាពពិតប្រាកដ»។ លើសពីនេះទៅទៀត អ្វីដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតរបស់យើងនោះគឺ «ទំនុកចិត្ត ១០០%» ជូនដល់អតិថិជនគ្រប់រូប ដោយធានាថា «ទិញផ្ទះ បានផ្ទះពិតប្រាកដ និងទទួលបានប្លង់រឹងជាកម្មសិទ្ធិស្របច្បាប់» ដែលជាការធានាជូនអតិថិជនយ៉ាងកក់ក្តៅក្នុងការទិញផ្ទះបានពិតប្រាកដ។

បុរី ឌឹ ផ្លរ៉ា សូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយស ដៃគូអាជីវកម្ម អ្នកវិនិយោគ និងមិត្តអ្នកសារព័ត៌មានទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងឱកាសដ៏សំខាន់នេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 010/087 366 886 ឬអញ្ជើញទៅទស្សនាគម្រោងផ្ទាល់នៅលើផ្លូវជាតិលេខ 6A។
📍 ទីតាំង៖ https://maps.app.goo.gl/GuQErBLvBno1E7jv8
🌐 Website៖ https://www.boreytheflora.com/km
Telegram៖
https://t.me/hotlineBoreyTheFlora
https://t.me/boreyTheflora




