ក្រុមហ៊ុនចិនមួយ មកស្វែងរកឱកាសសហការលើការរអភិវឌ្ឍកំពង់ផែ ការស្តារឃ្លោងនាវានៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចិនមួយ ឈ្មោះ China Harbour Engineering Company Ltd.  បានមកទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងរកឱកាសកិច្ចសហការទៅលើការរអភិវឌ្ឍកំពង់ផែ ការស្តារឃ្លោងនាវានៅកម្ពុជា។ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ និងជួបប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន China Harbour Engineering Company Ltd. ដឹកនាំដោយ លោក Liu Jian នាយកគ្រប់គ្រង នៃ ក្រុមហ៊ុន China Harbour Engineering Cambodia Ltd. (សាខា កម្ពុជា)។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពី ប្រតិបត្តិការអាទិភាព គម្រោងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន និងចក្ខុវិស័យនៃការពង្រីកខ្លួននាពេលអនាគត របស់ កសស និងជាពិសេស ស្វែងរកឱកាសកិច្ចសហការ ទៅលើ ការអភិវឌ្ឍកំពង់ផែ ការស្តារឃ្លោងនាវា និងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។

សូមរម្លឹកដែរថា រដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា​។ដោយឡែក បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន