ភ្ជុំបិណ្ឌឆ្នាំនេះ ទឹកពិសាកម្ពុជា ៧ម៉ឺនដប និងដាហ្ស ២ម៉ឺនកំប៉ុង ត្រៀមចែកជូនបងប្អូនធ្វើដំណើរទៅស្រុក នៅស្ថានីយរថយន្តក្រុងទាំង ៦ទីតាំង!

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រដូវភ្ជុំបិណ្ឌមកដល់ ជាពេលដែលបងប្អូនខ្មែរជាច្រើនត្រៀមធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ក្នុងឱកាសនេះ ទឹកពិសាកម្ពុជា ចំនួន ៧០,០០០ដប ចំណុះ ១,៥លីត្រ និងភេសជ្ជៈប៉ូវកម្លាំងដាហ្ស ចំនួន ២០,០០០កំប៉ុង ត្រៀមចែកជូនបងប្អូនដែលមកប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅតាមស្ថានីយរថយន្តក្រុងចំនួន ៦ទីតាំង ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ទីតាំងចែកជូនទាំង ៦ស្ថានីយ រួមមាន៖
ស្ថានីយរថយន្តក្រុងវាលស្បូវ
ស្ថានីយរថយន្តក្រុងចាក់អង្រែលើ
ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤
ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ
ស្ថានីយរថយន្តក្រុង OCIC ជ្រោយចង្វារ
ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង

ការចែកជូននេះ ជាការចូលរួមចែករំលែកទៅដល់សង្គមវិញរបស់ ខ្មែរ ប៊ែវើរីជីស ដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ។

ខ្មែរ ប៊ែវើរីជីស សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបានជួបជុំក្រុមគ្រួសារប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។