ព្រោះក្តីស្រមៃរបស់កូនត្រូវការមូលដ្ឋានដ៏រឹងមាំ! ធនាគារ ជីប ម៉ុង ចូលរួមគាំទ្រក្តីស្រមៃកុមារកម្ពុជា តាមរយៈ MasterChef Junior Cambodia និង «គណនីដើម្បីកូន»

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្តីស្រមៃរបស់កូនៗ តែងចាប់ផ្តើមពីរឿងតូចៗ ប៉ុន្តែដើម្បីឱ្យក្តីស្រមៃទាំងនោះអាចរីកចម្រើនទៅជាសម្ធិផល និងអនាគតដ៏ភ្លឺស្វាង ការលើកទឹកចិត្ត និងការគាំទ្រពីមនុស្សជុំវិញ គឺជាមូលដ្ឋានដ៏សំខាន់។ ជាមួយស្មារតីនេះ ធនាគារ ជីប ម៉ុង មានមោទកភាពក្នុងការចូលរួមជាដៃគូឧបត្ថម្ភធំក្នុងកម្មវិធី MasterChef Junior Cambodia ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់ទេពកោសល្យ ការតស៊ូ និងក្តីស្រមៃរបស់កុមារកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកួតប្រជែងក្នុងកម្មវិធីនេះ មិនត្រឹមតែជាវេទិកាសម្រាប់កុមារបង្ហាញពីទេពកោសល្យ និងភាពក្លាហានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងបណ្តុះក្តីស្រមៃ និងជំរុញឱ្យពួកគេចេះតស៊ូ ជឿជាក់លើខ្លួនឯង និងហ៊ានដើរតាមអ្វីដែលខ្លួនស្រឡាញ់ផងដែរ។ គួរបញ្ជាក់ថា MasterChef Junior Cambodia ជាកម្មវិធីប្រកួតប្រជែងធ្វើម្ហូបលំដាប់អន្តរជាតិ ដែលត្រូវបាននាំមកកម្ពុជាជាលើកដំបូងដោយ ជីប ម៉ុង និងទទួលបានការឧបត្ថម្ភផ្តាច់មុខពីធនាគារ ជីប ម៉ុង និងទឹកពិសាកម្ពុជា។

ជាមួយគ្នានេះ ធនាគារ ជីប ម៉ុង ជឿជាក់ថា ការរីកចម្រើនរបស់កូនៗ មិនត្រឹមតែត្រូវការការលើកទឹកចិត្ត និងការគាំទ្រផ្នែកស្មារតីប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការការរៀបចំផែនការហិរញ្ញវត្ថុតាំងពីថ្ងៃនេះ ដើម្បីជួយកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់អនាគតរបស់កូនៗផងដែរ។

ជាមួយ «គណនីដើម្បីកូន» (Junior Account) ពីធនាគារ ជីប ម៉ុង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកប៉ា អ្នកម៉ាក់ គ្រប់រូបក្នុងការចាប់ផ្តើមសន្សំ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់កូនៗ ដើម្បីត្រៀមខ្លួនគាំទ្រដល់ការសិក្សា ការអភិវឌ្ឍសមត្ថភាព និងការសម្រេចក្តីស្រមៃរបស់ពួកគេនាពេលអនាគត។

ព្រោះក្តីស្រមៃរបស់កូនៗ ត្រូវការទាំងការលើកទឹកចិត្តនៅថ្ងៃនេះ និងការត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត។ ធនាគារ ជីប ម៉ុង បន្តប្តេជ្ញាចូលរួមគាំទ្រក្តីស្រមៃរបស់កុមារកម្ពុជា និងក្លាយជាដៃគូហិរញ្ញវត្ថុដែលរួមដំណើរជាមួយគ្រួសារខ្មែរ ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនៗរបស់លោកអ្នក។