ក្រុមហ៊ុន HUAWEI សម្ពោធ​នាឡិកាឆ្លាតវៃ HUAWEI WATCH GT 7 Series ដំបូងគេបំពាក់មុខងារវិភាគហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង និង ហានិភ័យជំងឺទឹកនោមផ្អែមក្នុងប្រទេសកម្ពុជា !

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ— ថ្ងៃទី ២៩ តុលា ឆ្នាំ ២០២៦ ក្រុមហ៊ុនហួវៃសម្ពោធលក់ជាផ្លូវការនូវនាឡិកាឆ្លាតវៃ HUAWEI WATCH GT 7 Series ផ្តោតលើមុខងារសុខភាពដំបូងគេក្នុងប្រទេសកម្ពុជាបំពាក់មុខងារវិភាគហានិភ័យជំងឺស្ទះសរសៃឈាមបេះដូង ឬ ដែលយើងស្គាល់ថាជំងឺគាំងបេះដូង ដោយប្រើប្រាស់សែនស័រកម្រិតខ្ពស់អភិវឌ្ឍន៍ដោយក្រុមហ៊ុន Huawei ប្រមូលទិន្នន័ពីមុខងារ ECG និង Pulse Wave ដែលមុខងារទំាងពីនេះទទួលបានវិញ្ជាប័ណ្ណប័ត្រពីសហភាពអឺរ៉ុប (EU Certificate) ដើម្បីវិភាគហានិភ័យទុកមុនថា​តើអ្នកស្ថិតក្នុង ក្នុងហានិភ័យទាប , មធ្យម ឬ ហានិភ័យខ្ពស់ ដូច្នេះបើសិនជាមុខងារនេះរកឃើញថាអ្នកស្ថិតក្នុងកម្រិតហានិភ័យខ្ពស់ យើងមានពេលវេលាគ្រប់គ្រាន់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីពិនិត្យព្យាបាលទាន់ពេលវេលា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ លោកដុកទ័រ Tong និង ដុកទ័រ Vina ជំងឺស្ទះសរសៃឈាមបេះដូងអាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ហើយក៏ជាជំងឺដែលដែលមានអត្រាអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។

នាឡិកាឆ្លាតវៃមួយនេះក៍បានបំពាក់មុខងារវិភាពហានិភ័យជំងឺទឹកនោមផ្អែម មានសមត្ថភាពដើម្បីវិភាគជំងឺទឹកនោមផ្អែមថាតើអ្នកស្ថិតក្នុងកម្រិតហានិភ័យកម្រិតទាប មធ្យម ឬ ខ្ពស់ដើម្បីជាព័ត៍មានផ្ទាល់ក្នុងការថែរទាំសុភាពបន្ថែមទៀត កុំរង់ចាំដល់ឈឺធ្ងន់។

HUAWEI WATCH GT 7 Series ជំនាន់ថ្មីមានការប្រើប្រាស់ថាមថ្មបានយូររហូតដល់ 21 ថ្ងៃ ភ្ចាប់បានគ្រប់ smartphone ទាំង Android និង iPhone ប្រើប្រាស់អក្សរខ្មែរពេញលេញ ភ្ចាប់ជាមួយមុងារកីឡាជាង 110+ ប្រភេទ ជាមួយការរចនារូបរាងប្រណិតពាក់បានគ្រប់វ័យ។ 

ក្រុមហ៊ុនហួវៃក៍បានសហការ ជាមួយក្រុមហ៊ុនស្មាត បានសម្ពោធនូវ ស្មាតហ្វូន 5G ជំនាន់ថ្មី HUAWEI nova 16s 5G និង ដាក់សម្ពោធ Huawei Brand Store នៅក្នុង Smart Shop ដើម្បីអោយអតិថិជនអាចរកទិញបាននូវផលិតហួវៃពី Smart Shop ក្នុង ផ្សារទំនើប AEON Mall Phnom Penh ផងដែរ ។ 

លោកអ្នកអាចរកទិញ HUAWEI WATCH GT 7 Series និង កក់ទុកមុន  HUAWEI nova 16s នៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប, Huawei Showroom និង Smart Shop គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ ។