កម្ពុជា-ឥណ្ឌូណេស៊ី ស្វែងរកកិច្ចសហប្រតិបត្តិការជំរុញលើវិស័យសក្តានុពលនៅក្នុងខេត្តបន្ទាយមានជ័យ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយសក្តានុពលរវាងឥណ្ឌូនេស៊ី និងកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសលើវិស័យ ពាណិជ្ជកម្ម និងការវិនិយោគ។នេះបើយោងតាមជំនួបពិភាក្សារវាងលោក អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោក KrishnaJie Partadireja ភារធារី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបនោះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ចំនួន៤កន្លែតំបន់ ក្នុងនោះកមានសហគ្រាសស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មចំនួន៤ទៀត (កំពុងដំណើរការ១សហគ្រាស និងពុំមានដំណើរការចំនួន៣សហគ្រាស)។ និងមានក្រុមហ៊ុនវិនិយោគ ដែលបានចុះបញ្ជី ដោយអនុគណៈកម្មាធិការវិនិយោគខេត្តចំនួន២សហគ្រាស បច្ចប្បន្ន ពុំមានដំណើរការទាំង២សហគ្រាស។ ដែលសរុបជាសរុបរួម មានចំនួន២៤សហគ្រាស ក្នុងនោះ កំពុងដំណើរការចំនួន១១សហគ្រាស និងពុំមានដំណើរការ ចំនួន១៣សហគ្រាស។

ជាមួយគ្នានេះ លោក KrishnaJie Partadireja ភារធារី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានបញ្ជាក់គោលបំណង ក្នុងធ្វើដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចង់ដឹងពីព័ត៌មានបន្ថែមទាក់ទងកិច្ចសហប្រតិបការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ លោកជឿជាក់ថា កិច្ចសហការនេះនឹងដំណើរការទៅដោយរលូន បើទោះជាកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ បញ្ហាព្រំដែនយ៉ាងណាក៏ដោយ។

លោកបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ កម្ពុជា -ឥណ្ឌូណេស៊ី ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ មានការកើនឡើង។ លោកលើកឡើងថា សេដ្ឋកិច្ច និងពាណិកម្ម អាចដើរទៅដោយរលូនបានលុះត្រាតែយើងមានទំនាក់ទនងល្អ រវាងប្រជាជន និងប្រជាជន ដូចអ្វីដែលជាទំនាក់ទំនងរវាងប្រទេសទាំង២មានស្រាប់។

គួររំលឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ឥណ្ឌូណេស៊ី ក៏ធ្លាប់បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ មួយចំនួន ព្រមទាំងរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕