ក្រសួងទេសចរណ៍ ប្រកាសជូនដំណឹងបើកដំណើរការព្រឹត្តិការណ៍ “ភូមិហ្វ្រង់កូហ្វនី-Village de la Francophonie “រយៈពេល៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួន ច្បារវត្តបទុមវតី រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វនី-Village de la Francophonie ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ របស់ក្រសួងទេសចរណ៍ ផ្សាយចេញនៅថ្ងៃទី១២ ខែវិច្ចិកា ឆ្នា២០២៦ បានបញ្ជាក់ថា ពិធីបើកសម្ពោធជាផ្លូវការនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ ខ្ពស់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ជាមួយគ្នានេះ សម្រាប់រយៈពេល៥ថ្ងៃ ភូមិហ្វ្រង់កូហ្វូនីនឹងបើកទទួលស្វាគមន៍គណៈប្រតិភូ ភ្ញៀវទេសចរ ជាតិ-អន្តរ ជាតិ និងសាធារណជន ចាប់ពីម៉ោង ១០និង០០នាទី ព្រឹក រហូតដល់ម៉ោង ៩និង០០នាទី យប់ ដោយមាន កម្មវិធីចម្រុះប្រកបដោយភាពសម្បូរបែប និងមានភាពរស់រវើក ក្នុងនោះរួមមាន៖
១- តំបន់ពន្លាជាតិ ដែលមានការតាំងបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណី សិល្បៈ សក្តានុពល ទេស ចរណ៍ និងសមិទ្ធផលនានារបស់ប្រទេស/រដ្ឋ/តំបន់ដែលជាសមាជិកអង្គការ OIF និងស្ថាប័ន ចំណុះអង្គការ OIF ចំនួន ៧៣ ទីតាំងពន្លា។
២- ការរៀបចំសន្និសីទ និងកិច្ចពិភាក្សានានា មានចំនួនប្រមាណ ៤០ កម្មវិធី។
៣- ការសម្តែងសិល្បៈ និងវប្បធម៌របស់បណ្តាប្រទេសសមាជិកអង្គការ OIF និងទស្សនីយភាពសិល្បៈ របស់កម្ពុជា ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានប្រមាណជាង ៥០ កម្មវិធី។
៤- ការតាំងពិព័រណ៍ទូទៅ ដោយមានការចូលរួមពីបណ្តាប្រទេសអង្គការ OIF ក្រសួង ស្ថាប័នសាធារណៈ រដ្ឋបាលរាជធានី-ខេត្ត សមាគម អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន សរុបចំនួន ១៣០ ស្តង់។
៥- ភូមិអាហារហ្វ្រង់កូហ្វូនី ដែលមានការបង្ហាញ និងផ្សព្វផ្សាយម្ហូបអាហារ ភេសជ្ជៈ និងផលិតផល ម្ហូបអាហារអត្តសញ្ញាណរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី សរុបចំនួន ៣០ ស្តង់ នឹងសកម្មភាពអមជាច្រើនទៀត។
ក្រសួងទេសចរណ៍បានស្នើសូម ក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន បណ្តាញសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងអង់ខចូលរួមព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ឱ្យបានច្រើនកុះករ ៕ អត្ថបទ៖ហ្សាលីន


