PETRONAS Syntium 7000 ប្រេងម៉ាស៊ីនកំពូលកម្រិតពិភពលោក ប្រើប្រាស់ក្នុងការប្រណាំងរថយន្ត Formula 1

អន្តរជាតិ

នៅក្នុងវិស័យយានយន្ត ប្រេងម៉ាស៊ីនគឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន នៅក្នុងការជួយការពារ និងរក្សាប្រសិទ្ធភាពរបស់ម៉ាស៊ីន។ ក្នុងចំណោមម៉ាកយីហោប្រេងម៉ាស៊ីនល្បីៗនៅលើទីផ្សារអន្តរជាតិ PETRONAS គឺជាក្រុមហ៊ុនមួយដែលមានកេរ្តិ៍ឈ្មោះ និងបទពិសោធក្នុងវិស័យបច្ចេកវិទ្យាប្រេងរំអិលលំដាប់ពិភពលោក ជាពិសេសតាមរយៈភាពជាដៃគូជាមួយក្រុមប្រណាំង Mercedes-AMG PETRONAS Formula 1។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ផលិតផលមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ គឺ PETRONAS Syntium 7000 ដែលជាប្រេងម៉ាស៊ីនត្រូវបានអភិវឌ្ឍឡើងដើម្បីជួយការពារម៉ាស៊ីន និងរក្សាប្រសិទ្ធភាពក្នុងលក្ខខណ្ឌប្រើប្រាស់ផ្សេងៗ។

ដូចដែលយើងបានដឹងស្រាប់ហើយថា PETRONAS គឺជាដៃគូបច្ចេកវិទ្យាដ៏សំខាន់របស់ក្រុម Mercedes-AMG PETRONAS។ ហើយតាមរយៈការចូលរួមការប្រណាំង F1 ក្រុមហ៊ុនបានទទួលបទពិសោធយ៉ាងច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាប្រេងរបស់ខ្លួនឲ្យកាន់តែមានគុណភាព។

គួរឲ្យដឹងថា នៅក្នុងការប្រណាំង Formula 1 ម៉ាស៊ីនរថយន្តត្រូវប្រឈមមុខនឹងសីតុណ្ហភាពខ្ពស់ សម្ពាធខ្លាំង និងល្បឿនដំណើរការខ្ពស់។ ដូច្នេះ ប្រេងរំអិលត្រូវមានសមត្ថភាពការពារផ្នែកខាងក្នុងម៉ាស៊ីនពីការកកិត និងជួយគ្រប់គ្រងកម្ដៅបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយបទពិសោធ និងការស្រាវជ្រាវទាំងនេះ បានរួមចំណែកដល់ការអភិវឌ្ឍផលិតផលប្រេងម៉ាស៊ីនសម្រាប់រថយន្តប្រើប្រាស់លើដងផ្លូវ ដូចជា PETRONAS Syntium នេះផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ប្រេងរបស់ PETRONAS ក៏បានចូលរួមចំណែកជួយឲ្យក្រុម Mercedes-AMG PETRONAS ទទួលបានពានរង្វាន់ជើងឯកពិភពលោកសម្រាប់អ្នកបើកបរអាជីព នៅក្នុងព្រឹត្តិការណ៍ F1 កាលពីពេលថ្មីៗនេះផងដែរ។

នៅកម្ពុជា ប្រេងម៉ាសុីនម៉ាក PETRONAS Syntium ពណ៌លឿង គ្រប់លេខ ដែលទទួលសិទ្ធិនាំចូល ផ្ដាច់មុខដោយក្រុមហ៊ុនកូនខ្មែរ PIC GROUP ក៏កំពុងល្បីល្បាញ និងពេញនិយមប្រើប្រាស់ និងចែកចាយដោយម្ចាស់ដេប៉ូ ម្ចាស់យានដ្ឋាន សឹងគ្រប់កន្លែងទូទាំងប្រទេសរហូតដល់ថ្នាក់ដាច់ស្តុកថែមទៀតផង។ ដោយសារសន្ទុះនៃការប្រើប្រាស់លើសលប់ទាំងក្នុងព្រឹត្តការណ៍ Formula 1 និងទូទាំងសកលលោកបែបនេះហើយ ទើបប្រភេទប្រេងម៉ាសុីនម៉ាក PETRONAS Syntium ពណ៌លឿង ត្រូវបានអ្នកប្រើប្រាស់មួយចំនួនប្រសិទ្ធនាមថា ជាប្រេងម៉ាសុីនដែលផលិតមក សម្រាប់លើកពានក្នុងការប្រណាំងម៉ូត៉ និងរថយន្តលំដាប់ពិភពលោក៕