​កម្មករសំណង់​នៅ​ការ​ដ្ឋានមួយ ប្រ​មាណ​ជិត​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រកឃើញ​កម្មករសំណង់​ធ្វើការ​នៅ​ការ​ដ្ឋាន​ អា​រ៉ា​កា​វ៉ា​ នៅ​ផ្សារ​ទឹកថ្លា​ ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ប្រ​មាណ​ជិត​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​រយៈពេល​២​ថ្ងៃ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

របាយការណ៍​របស់​រដ្ឋបាលរាជធានី​ភ្នំពេញ​​ឲ្យ​ដឹងថា ​ក្នុងចំណោមកម្មករ​សំណង់​ធ្វើ​ការ​នៅ​ការដ្ឋាន ​អា​រ៉ា​កា​វ៉ា​ ឆ្លង​ប្រមាណ​ជិត​១០០​នាក់​នោះ ​មាន​រកឃើញ​ឆ្លងនៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ជាង​២០​នាក់ ​និង​ឆ្លង​នៅ​ថ្ងៃទី​១៨​ ខែឧសភា​ចំនួន​៦៥​នាក់ ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ចំនួន​១៩១​នាក់​នៅ​រាជធានី​ភ្នំពេញ​។​

តាម​របាយការណ៍​ដដែលបញ្ជាក់ថា​ ចំនួន​អ្នក​ឆ្លង​១៩១​នាក់​ដែល​សាលាក្រុង​ប្រកាស​នៅថ្ងៃពុធម្សិលមិញ​ ក្រៅពី​កម្មក​សំណង់​នៅ​ការដ្ឋាន​អា​រ៉ា​កា​វ៉ា ​ហើយ​ក៏មាន​កម្មករសំណង់​នៅបូរី​ប៊ូ​យ៉ុង​ សែន​សុខ​ចំនួន​៨​នាក់ កម្មករ​រោងចក្រ​មន្ត្រី​ធនាគារ មន្ត្រី​យោធា ក្រុមហ៊ុន​ឯកជន អ្នកលក់ដូរ​ និង​អ្នក​ដឹក​ជ​ញ្ជូន​ជាដើម​បាន​ឆ្លង​ផងដែរ​។​

គួររម្លឹកជូនថា ​គិត​ត្រឹម​ព្រឹកថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុបជាបណ្តោះអាសន្នចំនួន ​២៣២៨​២​នាក់ ​អ្នកជា​សះស្បើយ​១៤៩៥៥​នាក់ ​និង​អ្នកស្លាប់​ក្នុងព្រឹត្តិការណ៍សហគមន៍ ១៥៩​នាក់៕