៤ខែ ដើមឆ្នាំ២០២១ កម្ពុជានាំចេកចេញទៅកាន់ប្រទេសចិនបាន ចំនួន ១៤.៤ ម៉ឺនតោន

សង្គម​និង​សេដ្ឋកិច្ច

យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ពីខែមករាដល់ខែមេសា ឆ្នាំ២០២១ កម្ពុជាបាននាំចេញផ្លែចេកសរុប ចំនួន ១៦.៦ ម៉ឺនតោន។ ក្នុងនោះចេក ចំនួន ១៤.៤ ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ទាំងនេះសបញ្ជាក់ឱ្យឃើញថា ភាគីចិន នៅតែជាទីផ្សារនាំចេញផ្លែចេកធំបំផុតសម្រាប់កម្ពុជា។ ផលិតផល​កសិកម្ម​សំខាន់ៗ​ដែលកម្ពុជាសព្វថ្ងៃ បាន​នឹងកំពុងនាំចេញ មានដូចជា អង្ករ ដំឡុងមី គ្រាប់ស្វាយចន្ទី ពោត ចេក ក្រូចថ្លុង ស្វាយ ម្រេច និងម្ទេស​ជាដើម។

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់ថា៖ កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់ ដែលកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ៕