Intel ប្រកាសវិនិយោគទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ បង្កើតរោងចក្របន្ទះឈីបថ្មី នៅម៉ាឡេស៊ី

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៦ ធ្នូម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Pat Gelsinger បាននិយាយថាក្រុមហ៊ុន Inter Corp របស់លោក នឹងធ្វើការវិនិយោគជាង ៧ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រវេចខ្ចប់ និងតេស្តបន្ទះឈីបថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងលោកបានបន្តទៀតថា កន្លែងផលិត និងវេចខ្ចប់បន្ទះឈីបថ្មី នៅក្នុងប្រទេសម៉ាឡេស៊ីនេះ នឹងរំពឹងថាអាចចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០២៤ ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា ការវិនិយោគក្នុងចំនួនទឹកប្រាក់ប្រមមាណ ៣០ ពាន់លានរីងហ្គីត (៧,១ ពាន់លានដុល្លារ) ពីសំណាក់ក្រុម Intel នេះ នឹងអាចផ្តល់ឱកាសការងារជាង ៤ ០០០ ពាន់កន្លែង និងរួមទាំងការងារផ្នែកសំណង់ច្រើនជាង ៥ ០០០ នៅក្នុងប្រទេសថែមទៀតផង ។

គួរឲ្យដឹងផងដែរថា ដោយសារកង្វះខាតជាសកលនៃបន្ទះឈីប ដែលបណ្តាលមកពីតម្រូវការគ្រឿងអេឡិចត្រូនិកមានការកើនឡើងខ្លាំង  ជាពិសេសនៅក្នុងវិស័យយានយន្ត និងស្មាតហ្វូន បានធ្វើឲ្យមានការរំខាន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន Inter សម្រេចចិត្តធ្វើការវិនិយោគបន្ថែមទៀត ទៅកាន់រោងចក្រនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីជួយកាត់បន្ថយកង្វះខាតទាំងនោះ ។

លើសពីនេះ លោក Gelsinger បានបញ្ជាក់ទៀតថា ការខ្វះខាតបន្ទះឈីបនឹងបន្តរហូតដល់ឆ្នាំ ២០២៣ ឯណោះ ស្របពេល Inter ក៏សង្ឃឹមថានឹងអាចប្រកាសអំពីទីតាំងរោងចក្រថ្មីបន្ថែមទៀត នៅក្នុងទឹកដីសហរដ្ឋអាមេរិក និងអឺរ៉ុប នៅដើមឆ្នាំក្រោយនេះផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Inter បានបើករោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួន នៅខាងក្រៅទឹកដីសហរដ្ឋអាមេរិក ដែលមានទំហំផ្ទៃដី ៥ ហិចតា ក្នុងរដ្ឋ Penang របស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ១៩៧២ ហើយនៅឆ្នាំ ១៩៧៥ ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១ ០០០ នាក់ ខណ:ទីនោះផងដែរ បានក្លាយជាផ្នែកដ៏សំខាន់មួយនៃខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ៕

ប្រភព: Yahoo