លេចគម្រោងរោងចក្រកែច្នៃផ្លែស្វាយតម្លៃ ៦,៥លានដុល្លារ ត្រៀមដំណើរការក្នុងខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​ (CDC) បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN GOME FARM FOOD  បង្កើតរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែងដែលស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនឹងជួយបង្កើតការងារបានចំនួន ៥០០កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC នៅថ្ងៃទី០១ មិថុនានេះ បានឱ្យដឹង រោងចក្រនេះមានទុនវិនិយោគប្រមាណ៦.៥លានដុល្លារអាមេរិក ហើយនៅពេលបើកដំណើរការនឹងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។

យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនជាង១៥ម៉ឺនតោន កើនឡើងចំនួនជាង២៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕